ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បើ​កូន​មាន​សកម្មភាព​ទាំងនេះ​ញឹកញាប់ ការអប់រំ​របស់​អ្នកមាន​បញ្ហា​ហើយ
07, Dec 2017 , 6:59 pm         1296
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ការអប់រំ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​កើតមាន​បញ្ហា​។ តើ​មាន​អ្វី​ខ្លះទៅ​?


1.    ប្រសិនជា​កូន​របស់​អ្នក​តែងតែមាន​ចេតនា​រំខាន​ដល់​អ្នក នោះ​មានន័យថា​អ្នក​ពុំបាន​ផ្តល់​ភាពកក់ក្តៅ​ដល់​គេ​ឡើយ​។ ដូចនេះ គេ​ក៏​មករក​ភាពកក់ក្តៅ​នេះ​ដោយ​ខ្លួនឯង​ពី​អ្នក​។​

2.    នៅពេលដែល​កូន​អ្នក​ស្រាប់តែ​រៀន​ចេះ​កុហក នោះ​មានន័យថា​អ្នក​ធ្លាប់មាន​ទង្វើ​នេះ ទើប​គេ​រៀន​តាម​។​

3.    នៅពេលដែល​កូន​ខ្វះ​ជំនឿ​ចិត្ត មានន័យថា​អ្នកផ្តល់​គំនិត​ដល់​គេ​ច្រើនជាង​ការលើកទឹកចិត្ត​។​

4.    នៅពេលដែល​កូន​អ្នក​ពុំ​ហ៊ាន​ប្រឈមមុខ​ដោយ​ខ្លួនឯង នោះ​មានន័យថា​នៅពេលដែល​គេ​នៅ​តាំងពី​តូច អ្នក​តែងតែ​ស្តីបន្ទោស​ឲ្យ​គេ​នៅ​ចំពោះមុខ​មហាជន​។​

5.    នៅពេលដែល​កូន​អ្នក​ប្រែជា​ពុំ​ក្លាហាន មានន័យថា​អ្នក​តែងតែ​ជួយ​ដោះស្រាយ​គេ​គ្រប់​រឿង ទើប​ធ្វើ​ឲ្យ​គេ​កំសាក​។​

6.    នៅពេលដែល​កូន​អ្នក​កើតមាន​ចិត្ត​ច្រណែន​ច្រើន មានន័យថា​អ្នក​ចូលចិត្ត​យក​កូន​អ្នកដទៃ​មក​ប្រៀប​នឹង​កូន​របស់ខ្លួន​។​

7.    នៅពេលដែល​កូន​របស់​អ្នក​តែងតែ​ខឹង មានន័យថា​អ្នកផ្តល់​ការសរសើរ និង​លើកទឹកចិត្ត​ដល់​គេ​មិនបាន​គ្រប់គ្រាន់​។​

8.    នៅពេលដែល​កូន​គ្មាន​សុជីវធម៌ មានន័យថា​អ្នកធ្វើ​គំរូ​ឲ្យ​គេ​មើល​មុន ទើប​គេ​រៀន​តាម​អ្នក​ពីក្រោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next