ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើកូនមានសកម្មភាពទាំងនេះញឹកញាប់ ការអប់រំរបស់អ្នកមានបញ្ហាហើយ
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការអប់រំដែលធ្វើឲ្យកូនអ្នកកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ?
1. ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្តល់ភាពកក់ក្តៅដល់គេឡើយ។ ដូចនេះ គេក៏មករកភាពកក់ក្តៅនេះដោយខ្លួនឯងពីអ្នក។
2. នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថាអ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម។
3. នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថាអ្នកផ្តល់គំនិតដល់គេច្រើនជាងការលើកទឹកចិត្ត។
4. នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្តីបន្ទោសឲ្យគេនៅចំពោះមុខមហាជន។
5. នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក។
6. នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន។
7. នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្តល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់។
8. នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com