អត្ថបទពាណិជ្ជកម្ម
​សាម​សុង​បើកហាង​ទំនើប​សាខា​ថ្មី ស្របតាម​ការកើនឡើង​នៃ​តម្រូវការ​របស់​អតិថិជន​នៅ​ភ្នំពេញ​
07, Dec 2017 , 4:08 pm         595
រូបភាព
​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​តម្រូវការ​ប្រើប្រាស់​ផលិតផល អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក ប្រចាំ​ប្រទេស​កម្ពុជា បាន​បើក​សាខា​ហាង​ទំនើប​ថ្មី​មួយទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។
 
​ក្រុមហ៊ុន​សាម​សុង​បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ ហាង​ទំនើប​សាម​សុង ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ ម៉ៅ​សា​ទុង កាលពីពេល​ថ្មីៗ​នេះ ដោយមាន​វត្តមាន​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង អេ​ឡិច​ត្រូ​និ​ច និង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ចូលរួម​កាត់​ខ្សែបូរ​ផងដែរ​។


 
​អ្នកស្រី ឆាយ នី​កា ម្ចាស់​អាជីវកម្ម KM Center បាន​មានប្រសាសន៍ថា​៖ ហាង​ទំនើប​សាម​សុង​សាខា​ម៉ៅ​សេទុង​នេះ គឺជា​ហាង​ទំនើប​មួយ ដែលមាន​លក់​ទាំង​ផលិតផល​ទូរស័ព្ទដៃ ទាំង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងទៀត​ដូចជា ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីន​បោកគក់ ជាដើម​។​

​អ្នកស្រី នី​កា បាន​មានប្រសាសន៍ថា​បន្តទៀត​ថា​៖  «​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​ទូរស័ព្ទដៃ​ម៉ាក​សាម​សុង កំពុង​ទទួល​បានការ​ពេញនិយម​គាំទ្រ​កាន់តែខ្លាំង​នៅក្នុង​ទីផ្សារ​កម្ពុជា ដូច្នេះ​យើង​ត្រូវ​ការបើក​សាខា​បន្ថែមទៀត ដូចជា​នៅក្នុង​ថ្ងៃនេះ ហើយ​យើងខ្ញុំ​មាន​កិត្តិយស​យ៉ាងខ្លាំង ដែលមាន​វត្តមាន ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្តល់​កិត្តិយស​ចូលរួម​នៅក្នុង​ពិធី​បើកសម្ពោធ​ហាង​ថ្មី​របស់​យើងខ្ញុំ​នៅក្នុង​ថ្ងៃនេះ​»​។​


 
​បើតាម​ប្រសាសន៍​របស់លោក Seungho Choi  អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក​បាន​មានប្រសាសន៍ថា​៖ “​នេះ​គឺជា​ហាង​ទំនើប​សាម​សុង​ទី​៦ នៅ​ភ្នំពេញ ឬ​ជា​ហាង​ទំនើប​សាម​សុង​ទី​១០ សម្រាប់ ទូទាំងប្រទេស ដែល​ដាក់លក់​ផលិតផល​អេ​ឡិច​ត្រូ​និ​ច ជាមួយនឹង​ការធានា​ពី​ក្រុមហ៊ុន​សាម​សុង បន្ថែម​លើ​ការគាំទ្រ​ពី​សំណាក់​ហាង​លក់រាយ​របស់​អាជីវក​រ​រាប់ពាន់ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់ ផលិតផល​សាម​សុង​របស់​យើង​រហូត​រៀងមក​”​។​


      
​លោក Seungho Choi បាន​មានប្រសាសន៍ថា​៖ «​ពិធី​បើកសម្ពោធ​ហាង​ទំនើប​សាខា​ថ្មី​នេះ គឺ​បង្ហាញ​ពី ការកើនឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។ ដើម្បី​តបស្នង​ទៅដល់​កម្ពុជា​វិញ ក្រុមហ៊ុន​សាម​សុង​ថៃ​អេ​ឡិច​ត្រូ​និ​ច​សាខា​កម្ពុជា តែងតែ​គិតគូរ​យ៉ាង​ម៉ត់ចត់​អំពី​ផលប្រយោជន៍​ទូទៅ​របស់​គ្រប់ភាគី​ទាំងអស់​រួមមាន អ្នកប្រើប្រាស់ អាជីវករ​លក់រាយ និង​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​»​។







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង