ជាតិ
រយៈពេល​៤​ឆ្នាំ កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ខុសច្បាប់​ប្រមាណ​១៤ ០០០​នាក់
07, Dec 2017 , 9:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពីហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ដោយ:
​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ខែតុលា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន និង​បណ្ដេញចេញ ជនបរទេស​ចំនួន ៨៥​សញ្ជាតិ ដែលមាន​ចំនួន​សរុប ១៣,៩៥៤​នាក់ (​ស្រី​២,០២៤​នាក់​) ក្នុង​ចំនួន​នេះ​ជនជាតិ​វៀតណាម​ច្រើនជាងគេ មាន​ចំនួន ១០,៨៩២​នាក់ (​ស្រី ២,០២៤​នាក់​)​។ នេះ​បើតាម​ការផ្សាយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​ថ្ងៃទី​៦ ខែធ្នូ​។​



​តាម​ជំរឿន​ស្ថិតិ​ជន​បទេស​ក្នុង​ឆ្នាំ​២០០២ ជនបរទេស​ដែល​រស់នៅ​កម្ពុ​ជាមាន ២០​សញ្ជាតិ ដោយមាន​ចំនួន​សរុប ៧០,០១២​នាក់​។ ចាប់ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៥ មាន​ជនបរទេស​ប្រមាណ ១២​សញ្ជាតិ មានការ​កើនឡើង ២០​ម៉ឺន​នាក់ ដោយ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ​។ នេះ​បើតាម​ការលើកឡើង របស់ លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​១២៩ អនក្រ​.​បក ស្តីពី​ការលុបចោល ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ដោយ​ជន​បរ​ទស​៕

Tag:
 សុខ ផល​
 ​ឃួ​ង ស្រេង​
 ​ អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com