អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង់គ្លេស​សាទរ​ជ័យជម្នះ​អ៊ីរ៉ាក់​លើ​ភេរវជន​រដ្ឋ​ឥស្លាម តែ​ព្រមាន​ថា​ក្រុម​នេះ​មិនទាន់​បរាជ័យ​ទាំងស្រុង​ទេ​
10, Dec 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 នាយ​រក​ដ្ឋ​មន្ត្រី​អង់គ្លេស​លោកស្រី ថេ រ៉េ​សា​មេ​យ៍ (Theresa May )​បាន​អបអរ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ដែល​បានប្រកាស​ពី​ជ័យជម្នះ​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នៅក្នុង​ប្រទេស​។ ប៉ុន្តែ​មេដឹកនាំ​អង់គ្លេស​បាន​សង្កត់ធ្ងន់​ថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​មិនទាន់​បរាជ័យ​ទាំងស្រុង​នៅឡើយ​ទេ​។​

 
​ថ្ងៃ​សៅរ៍​ទី​៩ ខែធ្នូ រដ្ឋាភិបាល​អ៊ីរ៉ាក់​បានប្រកាស ពី​ជ័យជម្នះ​របស់ខ្លួន​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​កាន់កាប់​ប្រទេស​នេះ​តាំងពី​ឆ្នាំ ២០១៤​មក​នោះ​។  
 
​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន Xinhua នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider Abadi បាន​ចេញមុខ​ប្រកាស​ពី​ជ័យជម្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​នេះ​។ លោក​បាន​លើកឡើងថា  ក្រុម​ភេរ​ជន​ខាងលើ​លែងមាន​លទ្ធភាព​កាន់កាប់​ទីតាំង​សំខាន់ៗ​នៅ​អ៊ីរ៉ាក់​ទៀតហើយ ហើយ​ប្រតិបត្តិការ​ក​ម្ចាស់​ក្រុម​នេះ​ដែល​បន្ត​មកបី​ឆ្នាំ​ជាង​នោះ​ក៏​ចប់​ដែរ​។​
 
​គេ​ឃើញ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ បាន​អបអរសាទរ​មេដឹកនាំ​អ៊ីរ៉ាក់​ដែរ ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់ថា​ក្រុម​ភេរវជន​រដ្ឋ​ឥ​ស្លា​មិនទាន់​បរាជ័យ​ទាំងស្រុង​ឡើយ​។​
 
«​ខ្ញុំ​សូម​អបរ​អរសាទរ​លោកនាយករ​ដ្ឋ​មន្ត្រី Abadi និង​ប្រជាជន​អ៊ីរ៉ាក់​ក្នុងឱកាស​ប្រវត្តិសាស្ត្រ​នេះ​។ វា​ជា​សញ្ញា​បង្ហាញ​ពី​ទំព័រ​ថ្មី​មួយ​ឆ្ពោះទៅរក​សន្តិភាព និង​វិបុលភាព​ក្នុងប្រទេស​»​។ លោកស្រី មេ​យ៍​បានបញ្ជាក់​ដូច្នេះ​។ 
 
​លោកស្រី​បាន​បន្ថែមទៀតថា ៖« ក្រុម​ភេរវជន​ជ្រុលនិយម​នៅតែ​បង្ក​គ្រោះថ្នាក់​ដល់​អ៊ីរ៉ាក់ រួមមាន​ទាំងពី​ព្រំដែន​ស៊ី​រី​។ យើង​ត្រូវ​យល់ថា ក្រុម​ភេរវជន​ដែ​ស្ហ​កំពុង​បរាជ័យ​មែន​ប៉ុន្តែ​គេ​មិនមែន​បរាជ័យ​ទាំងស្រុង​ឡើយ​»​។​
 
​កងទ័ព​អ៊ីរ៉ាក់​បាន​កម្ចាត់​ទីតាំង​ចុងក្រោយ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​សៅរ៍​ទី ៩ ខែធ្នូ ដែលជា​តំបន់​ជាប់​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ​។ ជ័យជម្នះ​នេះ​ធ្វើ​ប្រតិបត្តិការ​កម្ចាត់​ភេរវជន​រយៈពេល​ជាច្រើន​ឆ្នាំនេះ​ដល់ទី​បញ្ចប់​។ 
 
​តាមពិតទៅ​ក្រុង​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម​រដ្ឋ​ឥ​ស្លា​ន​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​នោះបាន​ចាប់ផ្តើម​ដណ្តើម​កាន់កាប់​ទឹកដី​ជាច្រើន​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០១៤​។ ក្រុម​នេះ​ក៏បាន​ប្រកាស​បង្កើត​រដ្ឋ​ដែលមាន​រចនាសម្ព័ន្ធ​ដឹកនាំ​តាមបែប​ឥស្លាម​ផងដែរ​៕
 

Tag:
 អ៊ីរ៉ាក់​
  អង់គ្លេស​
  ដែ​ស្ហ
© រក្សាសិទ្ធិដោយ thmeythmey.com