ពីនេះ ពីនោះ
រវាង «​ទណ្ឌិត​»​និង​«​បណ្ឌិត​»​ខុសគ្នា​ដូចម្តេច​?
11, Dec 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
មនុស្ស​គ្រប់គ្នា​សឹងតែ​មានការ​យល់ច្រឡំ រវាង​ពាក្យ «​ទណ្ឌិត​»​និង​«​បណ្ឌិត​» ថា​មាន​អត្ថន័យ​ដូចគ្នា ប៉ុន្តែ​តាម​ការពិតទៅ ពាក្យ «​ទណ្ឌិត​»​និង​«​បណ្ឌិត​»​ទាំងពីរ​នេះ មាន​អត្ថន័យ​ខុសគ្នា​ស្រឡះ និង​របៀប​ប្រើ​ក៏​ខុសគ្នា​ដែរ​។



​យោងតាម​ភាសា​ច្បាប់​ពាក្យ «​ទណ្ឌិត​» ជា​ជន​ដែល​តុលាការ​សម្រេច​ថា​ជា​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​បទ​ព្រហ្មទណ្ឌ ដែល​ត្រូវបាន​ចោទ​។ ជារួម​ដែល​ភាគច្រើន​គេ​ហៅថា «​អ្នកទោស​» ប៉ុន្តែ​បើ​និយាយ​តាម​ភាសា​ច្បាប់​គឺ​គេ​ហៅថា​«​ទណ្ឌិត​»​។ ឧទាហរណ៍​៖ តុលាការ​ឃុំឃាំង​ទណ្ឌិត ដើម្បី​អប់រំ​កែប្រែ​ទណ្ឌិត ឲ្យ​ក្លាយជា​មនុស្ស​ល្អ​វិញ (​ផ្តោតទៅលើ​កម្មវិធី​ន​នីតិសម្បទា​)​។​
 
​ចំណែកឯ​ពាក្យ​«​បណ្ឌិត​»​មានន័យថា ជន​ដែលមាន​ប្រាជ្ញា​ឈ្មោះ ជន​អ្នកប្រព្រឹត្ត​ល្អ គឺ​អ្នក​កាន់​សុចរិត​ទាំង​១០​ប្រការ អ្នកប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុ​តិ្ត​ធម៌​។ វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​«​បណ្ឌិត​»​ជា​ជន​ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ អ្នក​ឈ្លាសវៃ អ្នកប្រាជ្ញ​។ តាម​ប្រពៃណី​ខ្មែរ​ពី​បុរាណ គេ​ឲ្យ​តម្លៃ និង​គោរព​លើ​អ្នកបួស​ណាស់ តែងតែ​ហៅថា «​អន្ទិត​» ព្រោះ​គេ​យល់ថា អ្នកនោះ​បាន​បួស មានចំណេះដឹង​ជ្រៅជ្រះ និង​មាន​ចរិយា​មារយាទ​ត្រឹមត្រូវ​។ 
​ដោយសារតែ​មនុស្ស​ទូទៅ​សម័យ​បច្ចុប្បន្ន ឲ្យ​តម្លៃ​លើ​អ្នកមានចំណេះដឹង​ខ្ពស់ ដែលមាន​សញ្ញាបត្រ បណ្ឌិត ដុក​ទ័​រ តាម​ឈ្មោះ​អ្នកវិទ្យាសាស្ត្រ​នីមួយៗ ដូចជា​៖ វេជ្ជបណ្ឌិត បណ្ឌិតខាងច្បាប់ បណ្ឌិត​ខាង​វិទ្យាសាស្ត្រ បណ្ឌិត​ខាង​អក្សរសាស្ត្រ​ជាដើម​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com