ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បាក់តេរី​អ្វីខ្លះ​ដែល​ជួយ​កុំ​ឲ្យ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​?
11, Dec 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា បាក់តេរី​ដែល​រស់នៅ​ជា​ធម្មជាតិ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​អាចជួយ​បង្ការ​អាកា​រៈអា​ឡែ​ហ្ស៊ី និង​ប្រហែល​ក្លាយជា​ប្រភព​មួយ​នៃ​ការព្យាបាល​ផង​។ រឿងនេះ​កើតឡើង​ពី​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញ​អំណះអំណាង​ដែលថា បាក់តេរី Clostridia ជួយ​បង្ការ​បញ្ហា​អា​ឡែ​ហ្ស៊ី​នឹង​សណ្តែកដី​លើស​ត្វ​កណ្តុរ​។​



​ការសិក្សា​បានបង្ហាញ​ថា កណ្តុរ​ខ្វះ​បាក់តេរី​ក្នុង​ពោះវៀន ដូច្នេះ​វា​នឹង​ងាយ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ណាស់​នៅពេល​ប៉ះពាល់​នឹង​សារធាតុ​ចម្រាញ​ចេញពី​សណ្តែកដី​។​

​បន្ទាប់មក អ្នកស្រាវជ្រាវ​បានធ្វើ​តេស្ត​ទៅលើ​ឥទ្ធិពល​នៃ​ការលូតលាស់​ឡើងវិញ​នៃ​បាក់តេរី​ក្នុង​ពោះវៀន​កណ្តុរ​ជាមួយនឹង​បាក់តេរី​ពិសេស​។ ពួកគេ​បាន​រកឃើញថា ការដែល​ផ្តល់នូវ​បាក់តេរី Clostridia បាន​បន្ថយ​នូវ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បាន​។​

​អ្នកស្រាវជ្រាវ​សង្ឃឹមថា ការរកឃើញ​នេះ​អាច​នឹងមាន​ថ្ងៃ​ណាមួយ​គាំទ្រ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍​របៀប​ព្យាបាល​ថ្មី​មួយ​ដើម្បី​បង្ការ ឬ​ព្យាបាល​ការ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​ដោយ​ការប្រើ​ប្រូ​បាយ​អូ​ទិច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com