ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​ទាំង​៨​ដែល​អ្នក​មិនគួរ​ធ្វើ​ទៅលើ​ទារក​ទើប​កើត​
12, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​មិនគួរ​ធ្វើ​ទៅលើ​ទារក​ដែល​ទើបនឹង​កើត ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់គេ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​បើក​Flash​នៅពេលដែល​ថតរូប​ទារក​ទេ ព្រោះ​ភ្នែក​របស់គេ​នៅ​មិនទាន់​លូតលាស់​បាន​គ្រប់គ្រាន់​។​

2.    ទោះបីជា​អ្នក​ស្រឡាញ់​យ៉ាងណា ក៏​មិនគួរ​ថើប​មាត់​របស់​ទារក​ដែរ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់គេ​នៅ​មិនទាន់​រឹងមាំ​។ ដូចនេះ គេ​ងាយ​នឹង​ឆ្លង​ជំងឺ​ពី​អ្នក​ណាស់​។​

3.    ខោអាវ​របស់​កូន​នៅពេលដែល​ទិញ​មក អ្នក​គួរតែ​លាង​សម្អាត​ជាមុនសិន ទើប​ឲ្យ​គេ​ស្លៀក​។ នៅពេលដែល​អ្នក​មិន​បោក វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​កូន​បាន​។​

4.    នៅពេលដែល​គេ​គេង​លក់ អ្នក​គួរតែ​បិទ​ភ្លើង ទើប​មិន​ប៉ះពាល់​ដល់​ដំណេក​របស់​កូន​។ ម្យ៉ាងទៀត វា​ក៏​មិន​ប៉ះពាល់​ដល់​ការ​លូត​កម្ពស់​របស់​កូន​ផងដែរ​។​

5.    អ្នក​មិនគួរ​ស្លៀកពាក់​ច្រើន​ជាន់​ពេក​ឲ្យ​គេ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ការលូតលាស់​ឆ្អឹង​របស់គេ​បាន​។​

6.    នៅពេលដែល​កូន​យំ អ្នក​មិនគួរ​ពរ​គេ​បង្វិល​ចុះឡើង​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់គេ​បាន​។​

7.    អ្នក​មិនគួរ​បង្ខំ​ឲ្យ​គេ​នោម ឬ​បត់ជើងធំ​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់គេ​បាន​។ ដូចនេះ អ្នក​គួរតែ​បណ្តោយ​ឲ្យ​គេ​នោម​ដោយ​ខ្លួនឯង​។​

8.    អ្នក​មិនគួរ​កោរសក់​ឲ្យ​កូន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​របស់គេ​បាន​យ៉ាង​ងាយ​ជាទីបំផុត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com