ពីនេះ ពីនោះ
«​ត្បិត​» និង​«​ដ្បិត​» តើ​មាន​អត្ថន័យ​ខុសគ្នា​យ៉ាងដូចម្តេច​?
12, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ពិតណាស់​ប្រាកដជា​ធ្លាប់បាន​ប្រើពាក្យ «​ត្បិត​» និង​«​ដ្បិត​» ប៉ុន្តែ​ជាទូទៅ​មិន​បានដឹង​ច្បាស់​ថា រវាង​ពាក្យ​ទាំងពីរ​នេះ មាន​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​យ៉ាងណាទេ​។  វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​លម្អិត​រវាង​ពាក្យ​ទាំងពីរ​នេះ​ថា​៖



​ពាក្យ «​ត្បិត​» មាន​ធាតុ​ផ្សំ​នឹង​ពាក្យ រឹត គឺ​រឹតត្បិត ដែល​មានន័យថា ប្រិត​ខ្លាំង​, ប្រិតប្រៀប​, ត្បិតត្បៀត    ពេក​។ ត្រង់​ហ្នឹង​អាច​បញ្ជាក់បាន​ថា ជា​បុគ្គល​ដែល​សន្សំសំចៃ ដោយ​ចាយលុយ​ត្បិតត្បៀត​ណាស់​។ ឧទាហរណ៍​៖ កុំ​បណ្តែតបណ្តោយ​ពេក ត្រូវ​រឹតត្បិត​បន្តិច​ទៅ ត្រូវ​ចាយប្រាក់​រឹតត្បិត កុំ​ខ្ជះខ្ជាយ​ពេក ព្រោះ​ប្រាក់ ពិបាក​រក​ណាស់​។​

​ចំណែកឯ​ពាក្យ «​ដ្បិត​» ប្រើ​រួមផ្សំ​ជាមួយ​ពាក្យ តែ គឺ​ដ្បិតតែ ដែល​មានន័យ​ដូចជា​ពាក្យ ពីព្រោះ​តែ​, ហេតុតែ​, ដោយហេតុតែ​។ ឧទាហរណ៍​៖ ខ្ញុំ​មិនអាច​ទៅ​រៀន​បានទេ ដ្បិតតែ​ខ្ញុំ​ឈឺ​ធ្ងន់​។ «​ដ្បិត​»​ប្រើ​ជា​ពាក្យកាព្យ​បុរាណ​ថា​៖ ទាហាន​ថ្កើង​ដ្បិត​សឹក ធ្វើស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពាល​ដំ​វាយ​ពល​ជា​ដ្បិត​នាយ ហ្វឹកហ្វឺន​ដោយ​យកចិត្តទុកដាក់​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com