ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបន្ថែម​ជាតិ​ហ្ល័​រ​អ័​រ៉ា​យ​ក្នុង​ទឹក​អាចជួយ​បង្ការ​ការពុក​ធ្មេញ​ដែរ​ទេ​?
13, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី BBC News បាន​ឲ្យ​ដឹងថា យក​ល្អ​គួរ​ទែ​មានការ​បញ្ចូល​ជាតិ​ហ្ល័​រ​អ័​រ៉ា​យ​ទៅក្នុង​ទឹក​ដែល​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​។ រឿងនេះ​បានមកពី​ការសិក្សា​ម​យ​យ​ដែល​ធ្វើឡើង​ដោយ Public Health England ដែល​ផ្តល់នូវ​អំណះអំណាង​ថា កាលណា​ទឹក​មាន​ជាតិ​ហ្ល័​រ​អ័​រ៉ា​យ​គឺជា​រឿង​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដើម្បី​បង្ការ​ការពុក​ធ្មេញ​។​



​ជាតិ​ហ្ល័​រ​អ័​រ៉ា​យ​ត្រូវបាន​គេ​យល់ថា​មាន​ភាព​ខ្វែងគំនិត​គ្នា​មួយចំនួន ហើយក៏​ធ្វើ​ឲ្យ​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​ដែរ​ដោយសារតែ​វា​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ទឹក​ទៅកាន់​ផ្ទះ​គ្រប់កន្លែង​នៅ​តំបន់​មួយណា​មួយ​។​

Public Health England បានធ្វើការ​ស្រាវជ្រាវ​ទៅលើ​ឥទ្ធិពល​នៃ​ការបន្ថែម​ជាតិ Fluoride ទៅក្នុង​ទឹក​ប្រើប្រាស់​ដើម្បី​វាយតម្លៃ​ទៅលើ​ប្រយោជន៍ និង​កត់សម្គាល់​លើ​បញ្ហា​សុខភាព​មួយចំនួន​។ ការស្រាវជ្រាវ​បាន​រកឃើញថា វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ធ្មេញ​របស់​កុមារ​។​

​ជាតិ​ហ្វ័​រ​អ័​រ៉ា​យ​ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ និង​ភេសជ្ជៈ​ជាច្រើន​ដែរ​ដូចជា តែ និង​ត្រី​។ វា​ក៏​អាចជួយ​បន្ថយ​ការកើត​បញ្ហា​ពុក​ធ្មេញ​ដែរ ដោយសារតែ​ថ្នាំដុសធ្មេញ​ភាគច្រើន​គឺមាន​សារធាតុ​នេះឯង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com