ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​នឹកស្មាន​មិន​ដល់​ពី​ការ​ត្រាំ​ជើង​ប្រើ​ទឹកអំបិល​
12, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​អាច​ធ្វើការ​ត្រាំ​ជើង​របស់​អ្នក​ដោយ​ប្រើ​ទឹកអំបិល​បាន ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​ដល់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នក​ប្រើ​ទឹកអំបិល​ត្រាំ​ជើង វា​នឹង​ជួយ​ធ្វើ​ឲ្យ​ក្រលៀន និង​បេះដូង​អ្នកមាន​សុខភាព​ល្អ​។ ជាពិសេស វា​ក៏​អាចជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក​ផងដែរ​។​

2.    ការ​ត្រាំ​ជើង​នេះ ក៏​អាចជួយ​បញ្ចេញ​ជាតិពុល និង​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន​អ្នក​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​បាត់​នូវ​អាកា​រៈ​ក្តៅ​ក្នុង​បាន​។​

3.    ក្រោយ​ពេលដែល​អ្នក​ត្រាំ​រួច វា​នឹង​ជួយ​កំចាត់​មេរោគ​នៅត្រង់​បាតជើង​របស់​អ្នក​។ ម្យ៉ាងទៀត វា​ក៏​ជួយ​ជម្រះ​កោសិកា​ស្បែក​ចាស់​ចេញ​ផងដែរ​។

4.    ជាពិសេស វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​ជំងឺ​ផ្តាសាយ និង​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល​ទៀតផង​។ ម្យ៉ាងទៀត វា​ក៏​អាចជួយ​បង្កើន​ការចងចាំ​របស់​អ្នក​ផងដែរ​។ ដូចនេះ អ្នក​អាច​ប្រើ​ទឹក​ចន្លោះ​ពី​៣០​ទៅ​៤៥​អង្សា​សេ ហើយ​ដាក់​អំបិល​ចំនួន​មួយ​ស្លាបព្រា​ចូល​ដើម្បី​ត្រាំ ហើយ​ត្រាំ​ចំនួន​ពី​២០​ដល់​៣០​នាទី​បាន​ហើយ​។ នៅពេលដែល​អ្នក​ត្រាំ​យូរពេក វា​អាចធ្វើ​ឲ្យ​បេះដូង​អ្នក​រង​សម្ពាធ​ខ្លាំង​បាន​។ អ្នក​អាច​ត្រាំ​ក្រោយពេល​ពិសា​របាយ​រួច​ចំនួន​មួយ​ម៉ោង ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com