ពីនេះ ពីនោះ
កាដូ មិនមែន​ពាក្យ​ខ្មែរ​ទេ​!
13, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កាដូ មិនមែនជា​ពាក្យ​របស់​ខ្មែរ​ទេ​។ តាមពិត វា​គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង​ដែល​គេ​សរសេរថា Cadeau​។ និយាយ​ឲ្យ​មែនទែនទៅ​ពាក្យ កាដូ មានន័យថា អំណោយ​។ ឧទាហរណ៍​ថា តើ​លោក​មាន​ត្រៀម កាដូ ជូន​បុគ្គលិក​សម្រាប់​ពិធី​ដំណាច់ឆ្នាំ​២០១៧​ឬទេ​?



​ដោយសារតែ​ខ្មែរ​រង​ឥទ្ធិពល​បារាំង​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នោះ ដូច្នេះ ពាក្យ​បារាំង​ជាច្រើន​ត្រូវបាន​ប្រើប្រាស់​ដោយ​ពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់ ហើយ​ពាក្យ​ទាំងនោះ ក៏​ត្រូវបាន​ប្រើប្រាស់​បន្ត​ដោយ​យុវជន​ជំនាន់​ថ្មី​។ យុវជន​ខ្លះ ក៏​គិតថា ពាក្យ​បារាំង​ទាំងនោះ​ជា​ពាក្យ​របស់​ខ្មែរ​តែម្តងទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com