ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ​នៃ​ការ​រលាក​ខ្នែងពោះវៀន​នៅតែ​ជា​រឿង​អាថ៌កំបាំង​
27, Oct 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការ​រលាក​ខ្នែងពោះវៀន​ប្រហែលជា​បង្កឡើង​ដោយ​ការបង្ក​រោគ​ដោយ​វីរុស​។ អ្នកស្រាវជ្រាវ​និយាយថា ខ្នែងពោះវៀន​ដែល​រលាក ហើយ​អត់​ធ្លាយ ប្រហែលជា​មិនមែន​តែងតែ​សំខាន់​សម្រាប់​ការវះកាត់​រហូត​នោះទេ​។​



​រឿងនេះ​បានមកពី​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​កំណក​ត្រា​ចេញពី​មន្ទីរពេទ្យ​របស់​អ្នកជំងឺ​ផ្តាសាយ ជំងឺ​បង្កឡើង​ដោយ​វីរុស Rotavirus និង​រលាក​ខ្នែងពោះវៀន​រយៈពេល ៣៦​ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។ ចំនួន​នៃ​ការបង្ក​រោគ​ដោយ​វីរុស និង​ករណី​រលាក​ខ្នែងពោះវៀន​ដែល​ធ្លាយ និង​មិន​ធ្លាយ​ត្រូវបាន​គេ​វិភាគ​ដើម្បី​ចង់ដឹងថា វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​គ្រប់គ្រាន់​ដែរ​ឬ​អត់​ចំពោះ​ទំនាក់ទំនង​គ្នា​។​

​ថ្វីបើ​វីរុស​បង្ក​ជំងឺ​ផ្តាសាយ និង​ការ​រលាក​ខ្នែងពោះវៀន​បង្ហាញថា មាន​លក្ខណៈ​ស្រដៀង​គ្នា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏ដោយ ក៏​វា​មិនមាន​លក្ខណៈ​ស្រដៀង​គ្នា​ចំពោះ​ការប្រែប្រួល​រដូវ​កាល​នៃ​ជំងឺ​ទាំងពីរ​នេះដែរ​។ រឿងនេះ​នៅតែ​មិនមែនជា​អំណះអំណាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា ការ​រលាក​ខ្នែងពោះវៀន​បង្កឡើង​ដោយ​វីរុស​។​

​វា​ក៏​មិនទាន់មាន​អំណះអំណាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា ខ្នែងពោះវៀន​ដែល​រលាក​ហើយ​អត់​ធ្លាយ និង​មិនបាន​ព្យាបាល​អាចជា​វិញ​ដោយ​ខ្លួនឯង​ឡើយ​។ នាពេល​បច្ចុប្បន្ន វា​នៅតែ​មិនទាន់​ដឹងថា​ហេតុអ្វី​បានជា​ខ្នែងពោះវៀន​របស់​មនុស្ស​យើង​បែក ខណៈពេលដែល​ខ្លះទៀត​មិន​បែក ហើយ​អ្នកស្រាវជ្រាវ​នៅតែ​មិនបាន​ផ្តល់​ហេតុផល​ទាំងឡាយនា​ដើម្បី​ផ្លាស់ប្តូរ​របៀប​ព្យាបាល​បែប​ស្តង់ដា​ចំពោះ​ការ​រលាក​ខ្នែងពោះវៀន​នេះ​នៅឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com