ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការិយាល័យ​ធ្វើការ គួរតែមាន​របស់​ទាំង​នេះ​ទើប​ជម្រុញ​ដល់​សុខភាព​បាន​
14, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ចង់​បន្ថែម​ម៉ោង​ធ្វើការ​បន្ថែម​ក្នុង​ការិយាល័យ​អ្នក​ដែរ​ទេ​? តើ​អ្នក​អាច​ប្រៀបធៀប​ម៉ោង​ធ្វើការ និង​ម៉ោង​នៅផ្ទះ​ដែរ​ទេ​? តើ​វា​ដូចគ្នា​ដែរ​ទេ​ចំពោះ​បរិយាកាស​នៅ​កន្លែង​ទាំងពីរ​នេះ​? មាន​មនុស្ស​ច្រើនណាស់​ដែល​ចំណាយពេល​ចាប់ពី ៧​ម៉ោង​ឡើងទៅ​ក្នុង​មួយថ្ងៃ​ដើម្បី​ធ្វើការ​ក្នុង​ការិយាល័យ​របស់ខ្លួន ប៉ុន្តែ​ភាគច្រើន​គឺ​ពួកគេ​កម្រ​នឹង​គិត​ទៅលើ​បន្ទប់ ក៏ដូចជា​បរិយាកាស​នៅ​កន្លែងធ្វើការ​ថា​ប៉ះពាល់​ដល់​សុខភាព​ឬ​អត់​ណាស់​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​តូច​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ជម្រុញ​ដល់​សុខភាព​រស់នៅក្នុង​ការិយាល័យ ហើយក៏​រីករាយ​ដូច​ពេល​នៅក្នុង​ផ្ទះ​ដែរ​។



​ប្រើប្រាស់​កៅអី​ដែល​ត្រឹមត្រូវ​
​បើសិនជា​ការងារ​តម្រូវ​ឲ្យ​អ្នក​អង្គុយ​ច្រើន ដូច្នេះ​ម៉េច​ក៏​មិន​ព្យាយាម​ជ្រើសរើស ឬ​ទិញ​កៅអី​ណា​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ទៅ​? យក​ល្អ​គួរតែ​ជ្រើសរើស​កៅអីអង្គុយ​ក្នុង​ការិយាល័យ​ណា​ដែល​មានការ​ទ្រទ្រង់​ដល់​ខ្នង និង​ការកែប្រែ​កម្ពស់ និង​ដាក់​ដាក់​គង​បាន​។ អ្នក​គួរតែ​អង្គុយ​ធ្វើយ៉ាងណា​ឲ្យ​ខ្នង​ត្រង់ ជាមួយនឹង​ជង្គង់ បត់ ៩០​ដឺ​ក្រេ និង​កែងជើង​រៀបនឹង​កម្រាល​។ យក​ល្អ​គួរតែ​កុំ​អង្គុយ​គងជើង​រយៈពេល​យូរពេក​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្ទះ​លំហូរ​ឈាម ដែល​នាំ​ឲ្យ​កើតជា​ការរីក​សរសៃ​វ៉ែន​នៅ​ជើងបាន​។​

​ទិញ​កាស​ស្តាប់​ចម្រៀង

​ការ​ស្តាប់​ចម្រៀង​កំដរ​បរិយាកាស​ធ្វើការ​ក្នុង​ការិយាល័យ​អាចជា​រឿង​ល្អ​មួយ ដូច្នេះ​បើសិនជា​អ្នកបើក​សម្លេង​ខ្លាំងៗ​ចេញពី​ទូរស័ព្ទ ឬ​កុំព្យូទ័រ យក​ល្អ​គួរតែ​គិតដល់​ការ​ក្រែង​ចិត្ត​ចំពោះ​អ្នកធ្វើការ​ជិតខាង​ផង​។ ដូច្នេះ​ដើម្បី​ល្អ​អ្នក​គួរតែ​ប្រើ​កាស​ស្តាប់​ចម្រៀង​វិញ​។​

​បន្ថយ​ការឈឺ​ក្បាល​
​ការឈឺ​ក្បាល​ភាគច្រើន​គឺ​កើតឡើង​ចំពោះ​អ្នកធ្វើការ​ក្នុង​ការិយាល័យ​តែម្តង​។ ការ​សម្គាល់​ដឹង​អំពី​រឿងនេះ​អាចជួយ​ឲ្យ​អ្នក​អាច​ប្រើ​វិធី​បន្ថយ ឬ​ព្យាបាល​វា​បាន ជាពិសេស​អ្វីដែល​ពាក់ព័ន្ធ​នឹង​ការឈឺ​ក្បាល​តែម្តង​។​

​រក្សា​ក្លិន​ឲ្យ​មាន​តិចតួច​បំផុត​
​ទឹកអប់ ឡូ​សិន​លាប​ដៃ សុទ្ធតែជា​មេ​បញ្ហា​បើសិនជា​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​ក្លិន​។ យក​ល្អ​គួរតែ​កុំ​ឲ្យ​មាន​វា​ក្នុង​បន្ទប់ធ្វើការ​របស់​អ្នក​អី​។ អ្នក​ក៏​អាច​សុំ​ឲ្យ​អ្នកធ្វើការ​ជាមួយគ្នា​កុំ​ឲ្យ​ប្រើ​ទឹកអប់​ណា​ដែលមាន​ក្លិនឈួល​ខ្លាំងពេក​ដែរ​។​

​កុំ​ឲ្យ​មាន​ជំហរ​ធ្វើការ​មិនល្អ​
​មែនហើយ ជំហរ​ធ្វើការ​របស់​អ្នក​ប្រហែលជា​កំពុងតែ​នាំ​ឲ្យ​មាន​អា​ការៈឈឺ​ខ្នង​បាន​។ ការ​អង្គុយ​អោន​ខ្លាំងពេក​លើ​តុ​ធ្វើការ​អាចដាក់​សម្ពាធ​លើករ​បាន និង​បង្ក​ជាការ​ឈឺក្បាល​បែប Tension បាន​។ ដូច្នេះ​ការ​សម្រប​ខ្លួន​ជាមួយនឹង​ការប្រើប្រាស់​កៅអី​ត្រឹមត្រូវ​នឹង​ជួយ​ដោះស្រាយ​ការឈឺ​ក្បាល​នេះ​បាន​។​

​លាប​ពណ៌​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​
​ថ្វីបើ​អ្នក​ទំនងជា​មិនអាច​លាប​ពណ៌​លើ​ជញ្ជាំង​ការិយាល័យ​របស់​អ្នក​មែន​ក៏ដោយ តែ​អ្នក​នៅតែ​អាច​បន្ថែម​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​ដើម្បី​ជម្រុញ​ដល់​អារម្មណ៍​ធ្វើការ​របស់​អ្នក​បានដែរ​។​
•    ក្រហម និង​ស្វាយ អាច​ភ្ញោ​ច​ដល់​រាងកាយ និង​ជម្រុញ​ដល់​ការបញ្ចេញ​អ័រម៉ូន Adrenaline ដើម្បី​បង្កើន​ថាមពល​ដល់​រាងកាយ​
•    បៃតង និង​លឿង នឹង​ជម្រុញ​ដល់​អារម្មណ៍​រីករាយ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​មិនសូវមាន​ផាព​ស្ត្រេ​ស​ថែមទៀត​
•    ខៀវ ជា​ពណ៌​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់ ហើយក៏​ជម្រុញ​ដល់​ការ​ជម្នះ​នូវ​ឧបសគ្គ​ដែល​កើត​មាននៅ​ជុំវិញខ្លួន​បានដែរ​។​

​គួរតែមាន​ផើងផ្កា​
​ផ្កា​អាចធ្វើ​ឲ្យ​ផ្លាស់ប្តូរ​សារធាតុ​គីមី​ក្នុង​ខួរក្បាល និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​វិជ្ជមាន​កាន់តែច្រើន​។ តាមពិតទៅ ការសិក្សា​មួយ​ពី​សាលា​ពេទ្យ Harvard បាន​រកឃើញថា អ្នក​ដែល​រក្សា​ផ្កា​ស្រស់​ជាប់​ក្នុងផ្ទះ​បាន​ប្រាប់ថា ពួកគេ​មិនសូវមាន​ភាព​ថប់​អារម្មណ៍​ទេ ហើយ​ក៏មាន​អារម្មណ៍ល្អ​ចំពោះ​អ្នកដទៃ​ផងដែរ​។ ហេតុផល​មួយ​ផ្សេងទៀត​នោះ​គឺថា ស្ត្រី​អាច​នឹងមាន​គំនិត​ច្នៃប្រឌិត និង​ដំណោះស្រាយ​លើ​បញ្ហា​ជាច្រើន​នៅពេល​មាន​ផ្កា​ស្រស់​នៅ​ក្បាល​ខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com