ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រោយ​បាយល្ងាច​ញ៉ាំ​របស់​ទាំងនេះ សុខភាព​អ្នកនឹង​ល្អ​ខ្លាំង​
13, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​អាច​ពិ​សារបាន​ក្រោយ​បាយ​យប់ ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    ក្រោយ​បាយល្ងាច អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​បាន ព្រោះ​វា​មិន​ត្រឹមតែ​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទេ ថែមទាំង​អាចជួយ​កាត់បន្ថយ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ទៀតផង​។​

2.    បើ​អ្នក​បរិភោគ​អាហារ​ពេល​ល្ងាច​ច្រើន អ្នក​អាច​ញ៉ាំ​ទឹកដោះគោ​ជូរ​ចំនួន​មួយ​កែវ នោះ​វា​នឹង​អាចជួយ​ជម្រះ​សារធាតុពុល​ក្នុង​ពោះវៀន​របស់​អ្នក​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺ​ផ្តាសាយ​នោះទេ​។​

3.    បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​ញ៉ាំ​ស្រាក្រហម​បន្តិច​មុនពេល​ចូល​គេង​។ វា​មិន​ត្រឹមតែ​ជួយ​រំលាយ​អាហារ​នោះទេ ថែមទាំង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទៀតផង​។ ជាពិសេស វា​ក៏​អាចជួយ​បង្កើន​ការចងចាំ​ផងដែរ​។​

4.    ចំណែក​ផ្លែ​គី​វី វា​នឹង​ជួយ​មិន​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​នោះទេ​។ ដូចនេះ អ្នក​អាច​ពិសារ​ផ្លែ​គី​វី​នេះ​ក្រោយ​ពេលដែល​បរិភោគ​បាយល្ងាច​រួច​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com