ជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំប្រកួតស្រូវល្អបំផុតលើកទី២ ប្រចាំកម្ពុជា
× ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតលើកទី២ ប្រចាំកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់សហគមន៍កសិកម្ម ដែលចង់ចូលរួមប្រកួតត្រូវចុះឈ្មោះ និងផ្ញើសំណាក មកកាន់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា ត្រឹមថ្ងៃទី ២២ ធ្នូនេះ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១២ ធ្នូនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតលើទី២ ប្រចាំកម្ពុជា។ ការប្រកួត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
លទ្ធផលជ័យលាភី នឹងប្រកាសនៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៦ នាថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨។ ព័ត៌មានបន្ថែមទាក់ទងតាមលេខទូរសព្ទ ០៨៩ ៨៩ ៩៥ ៨៤, ០៩៦ ៧៨ ៥៨ ១៦៨។ នេះបើតាមទំព័រហ្វេសប៊ុកខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com