ពីនេះ ពីនោះ
អ្វី​ទៅជា «​មណ្ឌល​កំណក​» និង «​មណ្ឌលទឹក​»?
14, Dec 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​មណ្ឌល​កំណក​» និង «​មណ្ឌលទឹក​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​មណ្ឌល​កំណក​» (Cryosphere) ជា​តំបន់​ទាំងអស់​នៅលើ និង​នៅជាប់​ពីក្រោម​ផ្ទៃផែនដី និង​ផ្ទៃ​មហាសមុទ្រ ជាទី​ដែល​ទឹក​មាន​សណ្ឋាន​ជា​ភាវៈរូប​រឹង រួមទាំង​ទឹកកក​សមុទ្រ ទឹកកក​បឹង ស្រទាប់​ព្រិល​ផែន​ទឹកកក ស្រទាប់​ទឹកកក និង​ទី​កំណក​(​រួមទាំង​កំណក​អចិន្ត្រៃយ៍ ផងដែរ​)​។​

​ចំណែកឯ «​មណ្ឌលទឹក​»  (Hydrosphere) ជា​សមាសភាគ​នៃ​ប្រព័ន្ធ​អាកាសធាតុ ដែល​ផ្សំ​ដោយ​ទឹក ទឹក​លើ​ផ្ទៃដី ទឹក​ក្នុង​ដី និង​ទឹក​ក្រោម​ដី ដូចជា ទឹក​មហាសមុទ្រ ទឹកសមុទ្រ ទឹកទន្លេ ទឹក​បឹង ទឹក​ក្រោម​ដី ។​ល​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com