ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នោម​មក​ឃើញ​ល្អក់​!! កុំអាល​ភ័យ សាក​វិធី​ទាំងនេះ​សិន​ទៅ​
14, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពណ៌​របស់​ទឹក​ក​នោម​អាច​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​បាន​។ យោងទៅតាម​វេជ្ជបណ្ឌិត​ជាច្រើន ទឹកនោម​ធម្មតា​គឺ​ពណ៌​លឿងខ្ចី​។ វា​អាចជា​បញ្ហា​បំផុត​បើសិន​ជាមាន​អាកា​រៈ​ផ្សេងៗ​ទៀត​កើតឡើង​ជាមួយ​។ តើ​ទឹកនោម​អ្នក​មើលទៅ​ពណ៌​ល្អក់​ដែរ​ទេ​? បើ​អញ្ចឹង​មែន វា​ពិតជា​រឿង​មួយ​ខុស​ប្រក្រតី​ហើយ​។​



​មូលហេតុ​ភាគច្រើនបំផុត​ដែល​នាំ​ឲ្យ​ទឹកនោម​ទៅជា​ល្អក់​នេះ​ដោយសារតែ ការ​ខ្សោះ​ជាតិ​ទឹក និង​ការបង្ក​រោគ​នៅ​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ ប៉ុន្តែ​បញ្ហា​ទាំងពីរ​នេះ​យើង​អាចមាន​វិធី​ធម្មជាតិ​ដោះស្រាយបាន​។​

​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
​មូលហេតុ​ចំបង​មួយ​ដែល​នាំ​ឲ្យ​ទឹកនោម​ទៅជា​ល្អក់​អាចជា​ការ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​អ្វីដែល​អ្នក​អាចធ្វើ​បាន​ចំពោះ​រឿងនេះ​គឺ​ចាប់ផ្តើម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាងហោចណាស់ ២​លីត្រ​ក្នុង​មួយថ្ងៃ​។​

​ញ៉ាំ​អាហារ​ជូរៗ​បន្ថែម​
​ការដែល​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ក៏​អាចធ្វើ​ឲ្យ​ទឹកនោម​មាន​លក្ខណៈ​ល្អក់​ដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យក​ល្អ​គួរតែ​បញ្ចូល​ផ្លែក្រូច ក្រូចឆ្មា និង​ផ្លែឈើ​ជូរៗ​ផ្សេងទៀត​ក្នុង​របប​អាហារ​ផង​។ ការធ្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​ទឹកនោម​មាន​លក្ខណៈ​ជា​អាស៊ីត ដើម្បី​បង្កើតជា​មជ្ឈដ្ឋាន​ល្អ​មួយ​សម្លាប់​បាក់តេរី​ក្នុង​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ​។​

​ញ៉ាំ​ជី​វ៉ាន់ស៊ុយ​
​វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុងការ​បញ្ចូល​ជី​វ៉ាន់ស៊ុយ​ខ្លះទៅ​ក្នុង​សម្លរ ឬ​អាហារ​ដែល​អ្នក​ញ៉ាំ​បើសិនជា​អ្នក​ចាប់ផ្តើម​សម្គាល់​ឃើញថា ទឹកនោម​មាន​លក្ខណៈ​ល្អក់​ហើយ​នោះ​។ នេះ​ដោយសារតែ បន្លែ​មួយ​នេះ​មាន​លក្ខណៈ​ជួយ​បញ្ចុះ​ទឹកនោម​តិចតួច​ដែរ​។ ដូច្នេះ​បាក់តេរី​ដែលមាន​ក្នុង​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ​នឹង​ច្រោះ​ចេញពី​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com