ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​ងងុយគេង​ទំនងជា​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​នឹង​សេចក្តីស្លាប់​
15, Dec 2017 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ជាច្រើន​ពី​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា ថ្នាំ​ងងុយគេង​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការស្លាប់​។ រឿងនេះ​បានមកពី​ការសិក្សា​ដ៏​ធំ​មួយ​របស់​អាមេរិក​ដែល​បានធ្វើការ​ប្រៀបធៀប​លើ​ឯកសារ​ជំងឺ​របស់​អ្នកជំងឺ​ច្រើនជាង ១០០០០​នាក់​ដែល​កំពុងតែ​ប្រើ​ថ្នាំ​ងងុយគេង និង​អ្នកជំងឺ ២៣០០០​នាក់​ផ្សេងទៀត​ដែល​មិន​ធ្លាប់​ប្រៀប​។​



​ពួកគេ​ទាំងអស់នោះ​ត្រូវបាន​គេ​តាមដាន​សុខ​ភាពជា​មធ្យម ២,៥​ឆ្នាំ និង​បាន​រកឃើញថា អ្នក​ដែល​លេបថ្នាំ​ងងុយគេង ទោះបីជា​ក្នុង​កម្រិត​ទាប​បំផុត (​ច្រើនជាង ១៣២​គ្រាប់​ក្នុង​មួយឆ្នាំ​) ទំនងជា​ងាយ​នឹង​កើត​ជំងឺមហារីក​គ្រប់​ប្រភេទ​។​

​ថ្វីបើ​ទំនាក់ទំនង​គួរ​ឲ្យ​កត់សម្គាល់​នេះ​ត្រូវបាន​គេ​រកឃើញ​ហើយក៏​ដោយ តែ​អ្វីដែល​សំខាន់បំផុត​ដែល​ត្រូវ​កត់សម្គាល់​នោះ​គឺថា ការសិក្សា​នេះ​មិនអាច​ប្រាប់​យើង​បាន​ថា ថ្នាំ​ងងុយគេង​ខ្លួន​ឯនោះ​បង្ក​ជាការ​ស្លាប់ និង​មហារីក​ខ្ពស់​ដោយផ្ទាល់​នោះទេ​។ នេះ​ដោយសារតែ ទាំង​ថ្នាំ និង​ការ​ប្រឈម​នឹង​ការស្លាប់​អាច​ជាប់ទាក់ទង​នឹង​កត្តា​ផ្សេងៗ​ទៀត​ដូចជា របៀប​រស់នៅ គ្រឿង​ស្រវឹង ឬ​ការជក់បារី ដែល​អ្នកស្រាវជ្រាវ​មិនអាច​ទាត់ចោល​បាន​។​

​ការស្រាវជ្រាវ​នេះ​បាន​បង្កើន​នូវ​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​ត្រូវការ​បន្ថែ​មការ​ស្រាវ​ជ្រូវ​បន្តទៀត ព្រោះ​ត្រឹមតែ​ការសិក្សា​នេះ​តែមួយ​មុខ​មិនអាច​បង្ហាញ​ច្បាស់​ថា ថ្នាំ​ងងុយគេង​ធ្វើ​ឲ្យ​ប្រឈម​កាន់តែខ្លាំង​នឹង​ការស្លាប់ ឬ​មហារីក​ឡើយ ព្រោះតែ​វា​មានការ​សិក្សា​ត្រឹម​រយៈពេល​ខ្លី និង​ស្ថិតក្នុង​កាលៈទេសៈ​ពិសេសៗ​តែប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com