ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
លំនៅដ្ឋានបែប Resort ប្រណីត The Palms ប្រកាសលក់ជាផ្លូវការក្នុងខែនេះហើយ
15, Dec 2017 ,
4:33 pm
រូបភាព
×
ដោយ:
ជី ដាណា
គម្រោងលំនៅដ្ឋានបែប Resort ប្រណីត The Palms បានប្រកាសលក់ជាផ្លូវការហើយនៅក្នុងខែធ្នូនេះដោយគម្រោងបុរីមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចង្ងាយប្រមាណ ៤ គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្ស ដែលតភ្ជាប់រហូតដល់មាត់ទន្លេ ក្នុងភូមិក្តី តាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំលពេញ។
The Palms ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណិតប្លែកពីគេ មិនធ្លាប់មាននៅកម្ពុជា ដោយមានការសហការជាមួយនិងដៃគូវិនិយោគមកពីប្រទេសសង្ហបុរី។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅដើមឆ្នាំ ២០១៨ ដែលនឹងចំណាយទុនក្នុងការសាងសង់ប្រមាណ ១១០លាន ដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍន៍ បុរី ឌឹ ផាម នឹងមានការសាងសង់វីឡាកូនកាត់ Clusters ចំនួន ២០៤វីឡា ជាលក្ខណៈបឹងកាឡូ ១៦វីឡា និងមានកន្លែងចតអូប័រ ជាពិសេស សម្រាប់អ្នកដែលទិញវីឡា បឹងកាឡូ។ ម្យ៉ាងវិញទៀត វីឡាទាំងអស់សុទ្ធតែអាចមើលឃើញផ្ទៃទន្លេ ហើយនិងមានជណ្តើរយន្តទៀតផង។
លោកឧញ៉ា សៀ ឫទ្ធី ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដគ្រុប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែលតែងតែគាំទ្រគម្រោងអគារលំនៅដ្ឋាន ខុនដូរខ្ពស់ៗនិងមានលក្ខណៈទំនើបៗនៅក្នុងទីក្រុងភ្នំពេញកន្លងមក ហើយនៅពេលនេះលោក កំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍបុរីលំនៅដ្ឋានដ៏ប្រណីតមួយទៀតនៅតាមមាត់ទន្លេ។
គម្រោង The Palms ជាគម្រោងដែល សាងសង់នៅលើផ្ទៃដីចំនួន៣,៧ហិចតា។ គម្រោងនេះខុសប្លែកពីគម្រោងទី១ និងគម្រោងទី២ដែលក្រុមហ៊ុនវើលប្រ៊ីដ បានអភិវឌ្ឍសាងសង់រួចមកហើយដូចជា គម្រោងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានកម្ពស់៤៥ជាន់ The Beidge និង អាគារពាណិជ្ជកម្មលំនៅដ្ឋាន សណ្ឋាគារដែលមានឈ្មោះថាThe Peak។ ហើយគម្រោងទាំងពីរនេះផងដែរ គឺទទួលបានភាពជោគជ័យខ្លាំងតាមរយៈការគាំទ្ររបស់អតិថិជនដែលបានគាំទ្រ។
មូលហេតុដែល លោកឧញ៉ា សៀ ឫទ្ធី សម្រេចចិត្តអភិវឌ្ឍបុរីលំនៅដ្ឋានThe Palms នៅតំបន់នោះ ដោយសារតែមើលឃើញថាតំបន់នោះមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ផ្លូវជាតិធំទូលាយ មានស្ពានពីរតភ្ជាប់ និងទីតាំងអភិវឌ្ឍនៅជិតមាត់ទន្លេ ដែលបង្កលក្ខណៈពិសេសសម្រាប់ការអភិវឌ្ឍគម្រោងលំនៅ ដ្ឋាន The Palms នេះឲ្យក្លាយជាResort ដ៏ប្រណីតនៅកណ្តាលទីក្រុងភ្នំពេញ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ផ្នែកលក់០៦៧/០៧០/០៨៥ ៧៨៧ ៨៨៨
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម