ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ការចងចាំ​ដែរ​
17, Dec 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ភាព​ភ្លេចភ្លាំង​ច្រើន​អាច​កើតឡើង​ដោយសារតែ​ការ​គេង​មិន​លក់​តែម្តង​។​



​ការស្រាវជ្រាវ​ដែល​ធ្វើ​ទៅលើ​សត្វ​កណ្តុរ​បាន​ពិនិត្យ​ទៅលើ​ផ្លូវ​សារធាតុ​គីមី​មួយ​ប្រភេទ​ក្នុង​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​ស្ថិតក្នុង​កន្លែង​ការចងចាំ​។ វា​បាន​បង្ហាញថា ការដែល​គេង​មិនបាន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​កើនឡើង​ចំនួន​អង់ស៊ីម PDE4 និង​បន្ថយ​ចំនួន​មូ​លេ​គុល cAMP​។ អ្នកស្រាវជ្រាវ​អាច​ដោះស្រាយ​ផ្លូវ​មួយ​នេះ​ជាមួយ​ថ្នាំ​ម្យ៉ាង​ឈ្មោះថា Rolipram ដែលមាន​នាទី​ពង្រឹង​ដល់​បញ្ហា​នៃ​ការចងចាំ​មួយចំនួន​ចំពោះ​កណ្តុរ​ដែល​ដេក​មិន​គ្រប់​។​

​តាមរយៈ​ការ​សម្គាល់​ដឹង​ដំណើរ​ការណ៍​មូ​លេ​គុល​នេះ​ក្នុង​មន្ទីរពិសោធន៍ អ្នកស្រាវជ្រាវ​បាន​បើក​នូវ​ភាព​ទៅរួច​ជាច្រើន​នៃ​ការបង្កើន​ថ្នាំ ប៉ុន្តែ​ការអនុវត្ត​លើ​ការព្យាបាល​នេះ​មិនទាន់​បានកំណត់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។ អ្នកជំនាញ​ខាង​ការ​គេង​បាន​ប្រាប់​ឲ្យ​ដឹងថា យើង​ពិតជា​ត្រូវតែ​គិត​អំពី​មធ្យោបាយ​ដើម្បី​ទទួលបាន​ការ​គេង​ដ៏​គ្រប់គ្រាន់​សិន និង​មិនទាន់​ដោះស្រាយ​ទៅលើ​ផលវិបាក​ទាំងឡាយ​ទេ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com