ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការសម្អាត​ធ្មេញ​អាចជួយ​ការពារ​ភាព​ភ្លេចភ្លាំង​ដែរ​ទេ​?
18, Dec 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ថែរក្សា​សុខភាព​មាត់​ធ្មេញ​បាន​យ៉ាង​ល្អ​គឺ​មិនសូវ​ប្រឈម​នឹង​ការ​ភ្លេចភ្លាំង​ច្រើន​ឡើយ​។​



​រឿងនេះ​បានមកពី​ការសិក្សា​រយៈពេល​វែង​មួយ​ដែល​ពិនិត្យ​ទៅលើ​មនុ​ស្សវ័យ​ចំណាស់​តម្រូវ​ឲ្យ​ពួកគាត់​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​សុខភាព​មាត់​ធ្មេញ​នៅពេល​ចាប់ផ្តើម​សិក្សា ដោយ​រួមបញ្ចូល​ថា​តើ​គាត់​មាន​ធ្មេញ​ខ្លួនឯង ឬ​ដាក់​ធ្មេញ​សិប្ប​និមិត្ត​បន្ថែម​ឬ​អត់ បន្ទាប់មក​ពិនិត្យ​បន្ថែមទៀតថា​ពួក​មាន​អាកា​រៈ​ភ្លេចភ្លាំង​ច្រើន​ក្នុងពេល​តាមដាន​សុខភាព​ឬ​អត់​។​

​ការសិក្សា​បាន​រកឃើញថា បុរស​ដែល​មិនអាច​ទំពារ​អាហារ​ល្អ​ដោយសារ​តែមាន​ធ្មេញ​តិច និង​មិន​ពាក់​ធ្មេញ​សិប្ប​និមិត្ត គឺ​ប្រឈម​ខ្ពស់​នឹង​ការ​ភ្លាំង​ភ្លាំង​នៅពេល​ប្រៀបធៀប​នឹង​អ្នក​ដែលមាន​ធ្មេញ​ខ្លួនឯង​នៅសល់​ច្រើន​។ ពួកគេ​ក៏បាន​រកឃើញ​ដែរ​ធា​ត ស្ត្រី​ដែល​ប្រាប់ថា​មិនបាន​ដុស​សម្អាត​ធ្មេញ​រាល់ថ្ងៃ​គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ភាព​ភ្លេចភ្លាំង​ជាង​ស្ត្រី​ដែល​ដុស​សម្អាត​ធ្មេញ​បី​ដង​ក្នុង​មួយថ្ងៃ ហើយ​បុរស​ដែល​មិន​ធ្លាប់​ទៅ​ឲ្យ​ពេទ្យធ្មេញ​ពី​និត្យ​សោះ​គឺ​ប្រ​ឈំ​ខ្ពស់​ដែរ​នៅពេល​ប្រៀបធៀប​នឹង​បុរស​ដែល​បាន​ដុសធ្មេញ​យ៉ាងហោចណាស់​ពីរដង​។​

​ការសិក្សា​នេះ​គាំទ្រ​ទៅលើ​សារៈសំខាន់​នៃ​ការថែរក្សា​ធ្មេញ​។ ប៉ុន្តែ​មិន​ខ្វល់​ថា​វា​មាន​យន្ត​ការណ៍​បែបណា​ឡើយ សុខភាព​មាត់​ធ្មេញ​អាចជា​ទំនាក់ទំនង​ផ្ទាល់​មួយ​ទៅនឹង​ភាព​ភ្លេចភ្លាំង​។ ប៉ុន្តែ​វា​ក៏​អាចមាន​ទំនាក់ទំនង​ផ្សេងៗ​ទៀត​ចូលរួម​ដែរ​ដោយសារតែ​កត្តា​ក្រៅ​ខ្លួន​បន្ថែម​។ ឧទាហរណ៍ អ្នក​ដែល​ទទួលបាន​ការថែរក្សា​សុខភាព​មាត់​ធ្មេញ​ល្អ​ក្នុង​ជីវិត​ប្រហែល​ជាមាន​សុខភាព​ទូទៅ​ល្អ និង​ការរស់នៅ​ល្អ ព្រមទាំង​ថយចុះ​ការកើត​ភាព​ភ្លេចភ្លាំង​ច្រើន​ដែរ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com