ពីនេះ ពីនោះ
អ្វី​ទៅជា​«​អាល់បេដូ​»?
18, Dec 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ  «​អាល់បេដូ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​អាល់បេដូ​» (Albedo) ជា​ចំណែក​នៃ​រំភាយ​រស្មី​ព្រះអាទិត្យ ដែល​ចាំង​ផ្លាត​ពី​ផ្ទៃផែនដី ឬ​ពី​វត្ថុ​អ្វីមួយ ហើយ​ដែលជា​ទូទៅ គិត​ជា​ភាគរយ ធៀប​ទៅនឹង​រំភាយ​រស្មី​ព្រះអាទិត្យ​ដែល​បានទទួល​។​

​ផ្ទៃ​ដែល​គ្របដណ្តប់​ដោយ​ព្រិល មាន​កម្រិត​អាល់បេដូ​ខ្ពស់​។ អាល់បេដូ​របស់​ដី​មាន​កម្រិត​ពី​ខ្ពស់​មក​ទាប​។ គម្រប​ព្រៃ និង​ផ្ទៃសមុទ្រ​មាន​កម្រិត​អាល់បេដូ​ទាប​។ អាល់បេដូ​ផ្ទៃផែនដី មាន​ភាពខុសគ្នា ជាពិសេស ដោយសារ​ការប្រែប្រួល​ព​ពក ព្រិល ផ្ទៃ​ស្លឹក​រុក្ខជាតិ និង​គម្រប​ដី​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com