អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន JCRI ឧបត្ថម្ភ​ទឹកបរិសុទ្ធ​ចំនួន​៤,៨០០​កេស ដែល​ផ្តល់​ដោយ​W Foundation ជូន​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​
18, Dec 2017 , 3:52 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ W Foundation ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ បាន​សហការ​ជាមួយ​ក្រុមហ៊ុន JCRI (Jaguar Royal Capital Investment) បានផ្តល់​ទឹក​សុទ្ធ HOOXI ចំនួន​៤,៨០០​កេស ជូន​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាមរយះ ឯកឧត្តម ស សុខា អ្នកតំណាងរ​សាស្ត្រ​មណ្ឌល​ព្រៃវែង និង ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជា​ប្រ​យោ​ជ​ន៏​ចាត់ចែង​ប្រើប្រាស់​ក្នុង​ការងារ​មនុស្ស​ធ​ម៍ និង បេសកម្ម​ផ្សេងៗ​ទៀត​នៅក្នុង​សង្គម​។​
 
​សេចក្ដីបញ្ជាក់​ពី W Foundation  បាន​លើកឡើងថា​៖” ទឹកបរិសុទ្ធ HOOXI ជា​ទឹក​សុទ្ធ​ល្អ​បំផុត​របស់​ផែនដី ដែលមាន​ជាតិ​រ៉ែ ដោយ​គ្មាន​ការប៉ះពាល់​ដោយ​មនុស្ស​ឡើយ ហើយ​ជា​ទឹក​សុទ្ធ ធម្មជាតិ​ពិតៗ​ដ៏​មាន​តំលៃ​ថ្លៃ​បំផុត​”​។​



​លោកស្រី អគ្គនាយិកា ថៃ ហួរ របស់​ក្រុមហ៊ុន​JCRI បានលើកឡើង​បន្ថែមទៀតថា​៖ “ ដោយ​មើលឃើញ​ពី​គុណភាព​យ៉ាង​ល្អ របស់​ទឹកបរិសុទ្ធ HOOXI ទើប​ជំរុញ​អោយ​ក្រុមហ៊ុន JCRI នាំចូល​ទឹក​សុទ្ធ​ម៉ាក HOOXI មក​ចរាចរណ៍​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​យើង និង​រីករាយ​នឹងចូលរួម​ឧបត្ថម្ភ​ផលិតផល​នេះ​ទៅកាន់ ឯកឧត្តម ស សុខា អ្នកតំណាងរ​សាស្ត្រ​មណ្ឌល​ព្រៃវែង និង ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា  ដែល​នេះ​ជាការ​ចូលរួម​ការងារ​សង្គម​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុមហ៊ុន​ផងដែរ​”​។​

​មួយវិញទៀត ឯកឧត្តម ស សុខា បានបង្ហាញ​អារម្មណ៍​ក៏ដូចជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំពោះ​ថ្នាក់ដឹកនាំ និង បុគ្គលិក​ទាំងអស់ របស់​ក្រុមហ៊ុន JCRI ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​។

 

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុមហ៊ុន JCRI បាន​ចូលរួម​ការងារ​ក្នុងសង្គម ដែល​ពេលកន្លងមក​ក៏បាន​ចូលរួម​ការងារ​សង្គម​ជាច្រើន​នៅលើ​គ្រប់​វិស័យ​ដូចជា​វិស័យ​កីឡា វិស័យ​អប់រំ ការចូលរួម​ដាំ​ដើមឈើ ជួយ​ដល់​ទុ​រ​គត់​ជន និង វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។​ព្រោះតែ​សកម្មភាព​ទាំងនោះ​ផងដែរ ជា​កត្តា​ធ្វើអោយ​ក្រុមហ៊ុន JCRI ដែលជា​ក្រុមហ៊ុន​នាំ​ផលិតផល​ពី​ក្រៅប្រទេស ដើម្បី​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​ជា​ក្រុមហ៊ុន​នាំចូល​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កំលាំង​ពិសេស G Park របស់​យើង កាន់​តែមាន​ប្រជាប្រិយភាព និង មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​ទូទាំងប្រទេស​។ ក្រុមហ៊ុន​នៅតែ​រីករាយ​នឹង​បន្តការងារ​យ៉ាងសកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​ដោយ​មើល​តាម​ស្ថានភាព​ជាក់ស្ដែង​នៅក្នុង​សង្គម​។
  
​សង្ឃឹមថា​បងប្អូន​ទាំងអស់គ្នា​នឹង​គាំទ្រ​ទង្វើ​ល​ល្អៗ​នៅក្នុង​សង្គម​ជា​បន្តទៀត ចូលរួម​ទាំងអស់គ្នា​ជាមួយ​ក្រុមហ៊ុន JCRI ដើម្បី​ខ្លួនឯង និង សង្គមជាតិ​។​





(​អត្ថបទ​ពាណិជ្ជកម្ម​) 


© រក្សាសិទ្ធិដោយ thmeythmey.com