អត្ថបទពាណិជ្ជកម្ម
វគ្គ​សិក្សា​សរសេរ​ផែនការអាជីវកម្ម និង​ប្រើប្រាស់ Business Model Canvas ដើម្បី​គណនា Break-even Point
18, Dec 2017 , 5:30 pm        
រូបភាព
វគ្គ​សិក្សា​សរសេរ​ផែនការអាជីវកម្ម និង​ការប្រើប្រាស់ Business Model Canvas ដើម្បី​វិភាគ​រក​ចំណុច​ស្រង់ដើម (Break-even Point) សម្រាប់​ឆ្នាំ ២០១៨​។ នេះ​ជាវ​គ្គ​សិក្សា ដែល​នឹងត្រូវ​រៀបចំ​យ៉ាង​ពិសេស នៅមុន​ដំណាច់ឆ្នាំ​២០១៧ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ពេញ​មួយថ្ងៃ​តែម្ដង នៅ​ផាក​កាហ្វេ សាខា​ពេទ្យ​កាល់​ម៉ែត្រ​។​

​ក្នុង​វគ្គ​សិក្សា​នេះ លោកអ្នក​នឹង​ទទួលបាន​ការផ្ដល់ជូន​ជាពិសេស មាន​សៀវភៅ​សិក្សា ឯកសារ​ជា Soft Copy, លិខិតបញ្ជាក់​ការចូលរួម (Certificate) សៀវភៅ​អេឡិចត្រូនិក អាហារសម្រន់ និង​អាហារ​ថ្ងៃត្រង់ បញ្ចូល​ក្នុង Group Facebook ដែលមាន​សមាជិក​ជា​ម្ចាស់​អាជីវកម្ម​ជាង ៣០០​នាក់ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជាច្រើន​ទៀត​។​

​លោកអ្នក​នឹង​ទទួលបាន​ការសិក្សា​ដែល​ផ្ដោតលើ​ការសរសេរ​ផែនការអាជីវកម្ម​ឱ្យមាន​លក្ខណៈ​អាជីព​ដោយមាន​ការអនុវត្ត​ដោយផ្ទាល់​តែម្ដង ហើយ​ថែមទាំង​មាន​បង្ហាញជូន​នូវ ខ្លឹមសារ​នៃ​ការប្រើប្រាស់​ម៉ូ​ដែល Business Model Canvas ថែម​ទៀតផង​។​

​ខ្លឹមសារ​សំខាន់ៗ ដែល​ត្រូវ​សិក្សា​រួមមាន ហេតុផល​អ្វី​ទើប​គួរ​វិវត្តន៍​ខ្លួន​ទៅជា​អ្នករកស៊ី និង​អ្នកវិនិយោគ (​វិភាគ​ទៅលើ​ទ្រឹស្ដី​របស់លោក Robert Kiyosaki) ធាតុ​ផ្សំ​ទាំង ១១ យ៉ាង​របស់​ផែនការអាជីវកម្ម និង​ការប្រើប្រាស់ Business Model Canvas ដើម្បី​វិភាគ​រក​ចំណុច​ស្រង់ដើម ឬ​ចំណុច​រួចខ្លួន និង​ទ្រឹស្ដី​អាជីវកម្ម​សំខាន់ៗ​ជាច្រើន​ទៀត​។​

​លម្អិត​ និង​អនុវត្តដោយផ្ទាល់​ទៅនឹង​ធាតុ​ផ្សំ​ទាំង ១១​យ៉ាង​នៃ​ផែនការអាជីវកម្ម រួមមាន​៖
១) តិច​និក​នៃ​ការសរសេរ Executive Summary អម​ជាមួយ​ឧទាហរណ៍​មួយចំនួន​

២) ការសរសេរ​អំពី​ការបរិយាយ និង​ពិពណ៌នា​ខ្លឹមសារ​រួម​អំពី​ក្រុមហ៊ុន​(General Company Description) អម​មកជា​មួយ​ឧទាហរណ៍​ខ្លីៗ​មួយចំនួន​

៣) ការសរសេរ​អំពី​ការ​ពិពណ៌នា​អំពី​ផលិតផល និង​សេវាកម្ម (Products & Services)

៤) ការធ្វើផែនការ​ធ្វើ​ទីផ្សារ (Marketing Plan) ដែល​នឹង​ផ្ដោតទៅលើ ការស្រាវជ្រាវ​ទីផ្សារ (Market Research), របៀប​នៃ​ការស្រាវជ្រាវ​ទីផ្សារ (Market Research-How), វិភាគ​និង​វិនិច្ឆ័យ​ទៅលើ​លក្ខខណ្ឌ​សេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារ​គោលដៅ (Niche Market), យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​ការកំណត់ថ្លៃ​ជាដើម (Pricing)

៥) ផែនការ​ប្រតិបត្តិការ (Operational) ដែល​នឹង​ផ្ដោត​សំខាន់​ទៅលើ ផលិតផល​កម្ម (Production) ការជ្រើសរើស​ទីតាំង (Location), ឯកសារ​ផ្លូវច្បាប់​ដែល​តម្រូវ​មួយចំនួន (Legal environment) បុគ្គលិក (Personnel), ការគ្រប់គ្រង​សន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោលការណ៍​នៃ​ការបង់ប្រាក់​ពី​សំណាក់​អតិថិ​ថិ​ជន (Credit policies) តិច​និក​គ្រប់គ្រង​គណនេយ្យ​អតិថិជន​ជំពាក់ (Account Receivable), តិច​និ​ច​គ្រប់គ្រង​គណនេយ្យ​ដែល​យើង​ជំពាក់​គេ (Account Payable)

៦) ការគ្រប់គ្រង​ស្ថាប័ន​(Organization and Management)៖ ការរៀបចំ​រចនាសម្ព័ន្ធ​បុគ្គលិក និង​តួនាទី​ច្បាស់លាស់​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល (Organizational Management)

៧) របាយការណ៍​ហិរញ្ញវត្ថុ​របស់​ម្ចាស់​ភាគ (Personal Financial Statement)

៨) ផែនការ​នៃ​ការចំណាយ​សំខាន់ៗ និង​ការប្រមូល​ទុន (Startup Expenses & Capitalization)

៩) ផែនការ​ហិរញ្ញវត្ថុ (Financial Plan)

១០) ឧ​ប​សម្ព័ន្ធ (Appendices)

១១) ការកំណត់​ពី​គោលបំណង​លម្អិត ការធ្វើផែនការ​អាជីវកម្ម​របស់​យើង (Refining the Plan)
​និង​ចំណុច​ចុងក្រោយ​គឺ​ការវិភាគ​រក​ចំណុច​ស្រង់ដើម (Break-event point) ដោយ​សិក្សា​លម្អិត​អំពី​ទ្រឹស្ដី Business Model Canvas​។​

​ខាងក្រោម​នេះ គឺជា​ប្រវត្តិ​សង្ខេប​របស់​គ្រូ​បណ្ដុះបណ្ដាល​៖



​សូមបញ្ជាក់​៖ វគ្គ​សិក្សា​នេះ មាន​លក់​សំបុត្រ​សម្រាប់​ចូលរួម​ជាមុន ដែលមាន​តម្លៃ ៦៥​ដុល្លារ​សម្រាប់​មនុស្សម្នា​ក់​។ ព័ត៌មាន​ផ្សេងៗ និង​អំពី​ការទិញ​សំបុត្រ​សូម​ទាក់ទង កញ្ញា​ចាន់ថា មាន​លេខ​ទូរស័ព្ទ 017/0969 49 59 60 | 010 24 33 44 | 015 22 42 99 | 012 666 104 ឬ email to [email protected] or [email protected]

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com