ជាតិ
រថយន្ត
ទៅផ្លូវឆ្ងាយ តើម្ចាស់យានយន្តត្រូវពិនិត្យអ្វីខ្លះ?
× លោក ខេម ខុម ជាអ្នកចាត់ការទូទៅក្នុងយានដ្ឋាន ខេម បានរៀបរាប់ថា នៅពេលគេធ្វើដំណើរផ្លូវឆ្ងាយ ម្ចាស់យានយន្តត្រូវស្វែងរកការពិនិត្យរថយន្តរបស់ពួកគេ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីយានយន្តផ្ទាល់។ ភ្លើងកូត-ហ្វា ភ្លើងស៊ីញ៉ូឆ្វេង-ស្ដាំ ហ្វ្រាំង និងធុងទឹកជាដើម គឺជាចំនុចសំខាន់ៗដែលលោក ខេម ខុម ជំរុញម្ចាស់យានយន្តត្រួតពិនិត្យ
លោកបន្តទៀតថា កង់រថយន្តរឹតតែសំខាន់ ដែលទាមទារឲ្យមានការត្រួតពិនិត្យរៀងរាល់៣ខែម្តង។ សម្រាប់លោក ខុម ការពិនិត្យគ្រឿងក្រោមនៃរថយន្ត ដែលរួមមានទាំងស្ថានភាពសំបកកង់ បូម និងហ្វ្រាំងជាដើមនោះ រឹតតែចាំបាច់សម្រាប់ការមុខចេញដំណើរ។
នៅកម្ពុជា រថយន្តអាចមានបញ្ហាគ្រឿងក្រោមច្រើន ដោយសារតែផ្លូវថ្នល់ដែលមិនស្អាតល្អ ដោយនៅមានជង្ហុកច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com