ជាតិ
សេដ្ឋកិច្ច
អ្នកជំនួញ ប្រាប់​ឲ្យ​យកចិត្តទុកដាក់​លើ​«Team Building»​ដើម្បី​ដំណើរការ​អាជីវកម្ម​
24, Dec 2017 , 8:59 am        
រូបភាព
ដោយ:
​​ភ្នំពេញ​៖ សហគ្រិន​បី​រូប មកពី​ក្រុមហ៊ុន​ផ្សេងគ្នា ដែលមាន​បទពិសោធ​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​មុខ​ជំនួញ បាន​ទាញ​ការចាប់អារម្មណ៍ ដល់​អ្នក​ចង់​ឈាន​ជើង​ចូលក្នុង​អាជីវកម្ម ឲ្យ​យកចិត្តទុកដាក់​ខ្លាំង លើ​ការកសាង​ក្រុមការងារ ដែល​គន្លឹះ​នៃ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​មួយ​។ សហគ្រិន​ទាំងបី​រូបនេះ រួមមាន លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន Vtrust Group, លោក សុខ ពុ​ទ្ធី​វុ​ធ អគ្គ​នាយក្រុម​ហ៊ុន​សោ​ម៉ា​គ្រុប និង លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខេ​ម​ផេ​ន ដែល​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ភា​ក្សា​មួយ​ស្ដីពី​គន្លឹះ​ក្នុងការ​គ្រប់គ្រង​ពហុ​អាជីវកម្ម នៅ​ថ្ងៃទី​១៨​ខែធ្នូ​។​

​លោក គុយ វ៉ាត មានប្រសាសន៍ថា ថ្នាក់ដឹកនាំ ត្រូវ​ចេះ​បណ្ដុះ​ទស្សនវិស័យ​ដល់​បុគ្គលិក ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ខ្លួន​។ លោក​បន្ថែមថា អ្នកដឹកនាំ​ក្រុម ត្រូវ​រក​ឲ្យ​ឃើញ​ចំណុច​ខ្វះខាត​របស់​សមាជិក និង​ជួយ​បំពេញបន្ថែម​ចំណុចខ្សោយ​ទាំងនោះ​។ ក្រៅពីនេះ លោក គុយ វ៉ាត បាន​សង្កត់ធ្ងន់​លើ​ការផ្ទេរអំណាច​ពី​ថ្នាក់លើ​ទៅ​ថ្នាក់ក្រោម ដែល​អ្នកជំនួញ​ត្រូវ​ដឹង​ពី​កម្រិត​ធំ​តូច នៃ​ក្រុមហ៊ុន​របស់ខ្លួន និង​រៀបចំ​រចនាសម្ព័ន្ធ រួមទាំង​ការ​បែក​ចែក​អំណាច​ឲ្យ​បាន​ត្រឹមត្រូវ​។
សូម​ស្តាប់​ប្រសាសន៍​បន្ថែម​របស់លោក គុយ វ៉ាត​៖





 
​រីឯ​លោក សុខ ពុ​ទ្ធី​វុ​ធ ថ្លែងថា ក្រុមការងារ​ខ្លាំង ជួប​ឧបសគ្គ​កាន់តែ​ធំ នាំ​ឲ្យ​ក្រុម​កាន់តែខ្លាំង ខណៈដែល​ក្រុមការងារ​ខ្សោយ នឹង​បរាជ័យ​នៅមុខ​បញ្ហា​។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​អ្នកជំនួញ​ចេះ​ដក​បទពិសោធ​ពី​ការបរាជ័យ​នៃ​ការរៀបចំ​ក្រុមការងារ​។ លោក​បន្ថែមថា បញ្ហា​ក្នុង​ក្រុម​តែង​កើតមាន ប៉ុន្តែ​គេ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ទាំងនោះ និង​រួមគ្នា​ដោះស្រាយ ជាជាង​លាក់កំបាំង​បញ្ហា​ដែល​អាច​នាំទៅដល់​ការបែកបាក់​ក្រុម​។ លោក​បន្តថា រចនាសម្ព័ន្ធ​នៃ​ផ្នែក​នីមួយៗ ទៅ​ជួយ​ផ្នែក​មួយទៀត​នៃ​ក្រុមហ៊ុន គឺជា​ការល្អ តែ​អ្នក​ដែល​ទៅ​ជួយ​គេ ត្រូវ​គ្រប់គ្រង​ការងារ​របស់ខ្លួន​ឲ្យ​បាន​ជាមុនសិន​។ លោក សុខ ពុ​ទ្ធី​វុ​ធ ប្រាប់ទៀតថា ការដឹកនាំ​ត្រូវមាន​ការទុកចិត្ត​លើ​មនុស្ស តែ​ទន្ទឹមនឹងនេះ​គេ​ត្រូវមាន​ប្រព័ន្ធ​ដឹកនាំ​ច្បាស់លាស់ ទើប​អាច​ស្វែងយល់ និង​ដោះស្រាយ​បញ្ហា​បានល្អ​។ 
ប្រសាសន៍​លោក សុខ ពុ​ទ្ធី​វុ​ធ ៖





 
​ជាមួយគ្នានេះ​សហគ្រិន​មួយរូប​ទៀត គឺ​លោក សោម សម្បត្តិ ក៏​ចាត់ទុក​ក្រុមការងារ​ខ្លាំង​ជា​ចំណុច​ស្នូល​របស់​អាជីវកម្ម​ផងដែរ​។ លោក​ប្រាប់ថា រូបលោក​ផ្ទាល់​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន ព្រោះ​ការកៀងគរ​មនុស្ស​មាន​សមត្ថភាព ឲ្យ​មក​ធ្វើការ​ជាមួយ​ខ្លួន ចាំបាច់​អ្នក​កៀងគរ​នោះ​ត្រូវតែ​ជាមាន​សមត្ថភាព​ផងដែរ​។ 
​ប្រសាសន៍​លោក សោម សម្បត្តិ ៖






 

Tag:
 អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com