ជាតិ
បុណ្យ​១០០​ថ្ងៃ​លោកតា វណ្ណ ម៉ូលីវណ្ណ ធ្វើ​នៅ​ថ្ងៃទី​៣១​ធ្នូ
24, Dec 2017 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
3​សៀមរាប​៖ ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ នៃ​មរណភាព​លោកតា វណ្ណ ម៉ូលីវណ្ណ បិតា​ស្ថាបត្យកម្ម​ខ្មែរ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០១៧ និង​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ នៅ​គេហដ្ឋាន​របស់លោក ស្ថិតក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

 
​ក្រុមគ្រួសារ​លោក វណ្ណ ម៉ូលីវណ្ណ នឹង​រៀបចំ​ពិធីបុណ្យ​គម្រប់ ១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន លោក នា​ថ្ងៃទី​៣១​ខែធ្នូ និង​ថ្ងៃទី​១ ខែមករា ខាងមុខនេះ នៅ​គេហដ្ឋាន​របស់​លោកតា ស្ថិតនៅ​បណ្តោយ​ស្ទឹង​សៀមរាប ខាងជើង​ស្ពាន​នាគ ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។


 
​ដំណឹង​នេះ សូម​គោរព​ជូន​ដល់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ សូម​គោរព​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធីបុណ្យ​នេះ​។
​គួររម្លឹកថា លោកតា វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​នៅ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ៩​និង​៤៥​នាទី នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ខេត្តសៀមរាប​៕
 

 

Tag:
 វណ្ណ ម៉ូលីវណ្ណ​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com