ជាតិ
លោក ឱម យិនទៀង​៖ «​អំពើពុករលួយ​នៅ​អាមេរិក ធ្ងន់ធ្ងរ​ជាង​កម្ពុជា​»
25, Dec 2017 , 5:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)  បាន​អះអាងថា សហ​អាមេរិក មាន​អំពើពុករលួយ​ច្រើនជាង​កម្ពុជា​។ លោក និយាយ​ដូច្នេះ​ថា​៖«​អំពើពុករលួយ​នៅ​ប្រទេស​ណា​ក៏មានដែរ​។ បើ​អាមេរិក ធ្ងន់ធ្ងរ​ជាង​យើង​ទៀត​»​។​



​សូម​ស្តាប់​សំឡេង​លោក លោក ឱម យិនទៀង




​ការអះអាង​របស់លោក ឱម យិនទៀង ខាងលើ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី «​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២0១៧​នេះ​។ លោក បន្តថា ក្រុមការងារ​មួយ ដែល​ស្ថិតនៅក្រោម​អនុសញ្ញា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់​អង្គការសហប្រជាជាតិ (UNCAC)  បាន​វាយតម្លៃ​ខ្ពស់​មកលើ​ប្រទេស​កម្ពុជា ថា​មាន​ច​ណុ​ច​ល្អ​ជាង ៩0​ភាគរយ​ឯណោះ ទាក់ទង​ការ​ប្រឆាំងនឹង​អំពើពុករលួយ​។  លោក បញ្ជាក់ថា មានតែ UNCAC ប៉ុណ្ណោះ ដែល​មានលក្ខណ​ជា​អន្តរជាតិ និង​មាន​យន្តការ​ច្បាស់លាស់ ក្នុងការ​ពិនិត្យ និង​វាយតម្លៃ​លើ​ប្រទេស​ជាសមាជិកនីមួយៗ ថា​មាន​អំពើពុករលួយកម្រិតណា។ ​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ មិន​គាំទ្រ​អង្គការ​តម្លាភាព​អន្តរជាតិ​នោះទេ ដែល តែងតែ​ដាក់​ព​ន្ទុ​និង​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា  ជា​រៀងរាល់ឆ្នាំ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ សម្រាប់​លោក ឱម យិនទៀង អង្គការ​តម្លាភាព​អន្តរជាតិ មិនមែនជា​អង្គការ ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ​ក្នុងការ​សិក្សា​ពី​អំពើពុករលួយ​ឡើយ​៕


Tag:
 ឱម យិនទៀង​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com