ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បដិមា«តាបសសុមេធ» បង្ហាញពីជាតិមួយរបស់ព្រះពុទ្ធមុនត្រាស់ដឹង
27, Dec 2017 ,
2:03 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ បដិមាមួយអង្គ នាម«តាបសសុមេធ» ដេកក្រាបធ្វើស្ពាន ឲ្យព្រះពុទ្ធឆ្លង ជាបដិមាមួយដែលគេកម្រនឹងបានឃើញ។ បដិមានេះ មានតម្កល់នៅសារមន្ទីរជាតិអង្គរ នៅក្នុងបន្ទប់ «វិចិត្រសាលល្អឯកៈ ព្រះពុទ្ធបដិមា ១០០០អង្គ»។
ជាបដិមាមួយ ដែលគេកម្រនឹងបានឃើញ ហើយអាចមានតែមួយនៅកម្ពុជាផង។ តាមការពន្យល់ពីអ្នកជំនាញ រូបនេះមាននៅតាមជញ្ជាំងប្រាសាទ និងកម្រគេឆ្លាក់ធ្វើជាបដិមាណាស់។ រូបនេះត្រូវបាននាំយកពីប្រាសាទ ភ្នំវាក់ (ជិតភ្នំគូលេន) មានរចនាប័ទ្ម បាយ័ន សង់ឡើងនៅចុងស.វ ទី១២ ដើមស.វ ទី១៣។
សារព័ត៌មានថ្មីៗ សូមដកស្រង់ខ្លឹមសារ ដែលសរសេរក្នុងផ្ទាំងបដា ដាក់ក្បែររូបបដិមា តាបសសុមេធ នៅក្នុងសារមន្ទីរអង្គរ ដូចខាងក្រោមនេះ៖
«កាលពីព្រះសម្មាសម្ពុទ្ធទ្រង់យោងកំណើតជាព្រាហ្មណ៍ ព្រះនាមសុមេធបណ្ឌិត ទ្រង់មានទ្រព្យសម្បត្តិស្កុកស្ដម្ភ ក្រោយមកព្រះអង្គបានលះបង់ទ្រព្យទាំងឡាយ រួចចេញទៅសាងផ្នួសបួសជាតាបសនៅក្នុងព្រៃ។ សម័យថ្ងៃមួយ ក៏បានប្រទះឃើញបណ្តាជនមីដេរដាសកំពុងធ្វើថ្នល់ ដើម្បីទទួលព្រះពុទ្ធព្រះនាម ទីបង្ករ ដោយទ្រង់និមន្តចេញពីវិហារសុទស្សនៈ មកកាន់នគរអមរវតី។ តាបសឃើញដូច្នេះ ក៏មានសេចក្តីជ្រះថ្លាចូលរួមជួយធ្វើផ្លូវជាមួយបណ្តាមហាជនទាំងឡាយនោះ។ លុះព្រះពុទ្ធទីបង្ករនិមន្តមកដល់ តែផ្លូវធ្វើពុំទាន់រួចរាល់ តាបសក៏បានប្រះខ្លួនក្រាបធ្វើជាស្ពាន ដើម្បីឲ្យព្រះពុទ្ធព្រមទាំងសាវ័កទាំងអស់ឆ្លងកាត់។ ព្រះពុទ្ធទីបង្ករ ក៏បានព្យាករថា តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមសិទ្ធត្ថគោតម ឬសក្យមុនី»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សារមន្ទីរជាតិអង្គរ
តាបសសុមេធ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម