ពីនេះ ពីនោះ
«​ប្រោស​»​និង​«​ប្រោះ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
31, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​«​ប្រោស​»​និង​«​ប្រោះ​» មាន​សូរសព្ទ​ដូចគ្នា តែ​ន័យ​ផ្សេងគ្នា​។ ពាក្យ​«​ប្រោស​»​សំដៅលើ ការអនុគ្រោះ​, សេចក្តី​មេត្តា​ប្រណី​។ ចំណែក «​ប្រោះ​»​សំដៅលើ រលាស់​ទឹក​។​



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ប្រោស​»​មានន័យថា ជា​សេចក្តី​អនុគ្រោះ​, រាប់អាន​ដោយ​មេត្តា​ប្រណី​, សេចក្តី​ស្រោចស្រង់​។ ឧទាហរណ៍​៖ ប្រោសប្រាណ ប្រោស​ឲ្យ​មានជីវិត​។​

​ចំណែក​ពាក្យ «​ប្រោះ​»​មានន័យថា រលាស់​ទឹក​រឿយៗ ដោយ​ផ្ទាត់​នឹង​ម្រាមដៃ ឬ​ដោយ​ចម្រៀក​ស្លឹកចេក​, ចម្រៀក​ស្លឹក​ឬ​ស្សី ឬ​ចម្រៀកផ្តៅ ជាដើម​។ ឧទាហរណ៍​៖ ប្រោះ​ទឹក​ក្រអូប​, ប្រោះ​ទឹកអប់​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​ដដែល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com