ជាតិ
នាយករដ្ឋមន្ត្រី ប្រាប់​ឲ្យ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ ក្នុងឱកាស​ចូលឆ្នាំ​សាកល​២០១៨
30, Dec 2017 , 11:39 am        
រូបភាព
រូបពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊‌ុ​ន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងឱកាស​ចូលឆ្នាំ​សាកល​២0១៨ ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។  ប្រមុខ​រដ្ឋាភិបាល បាន​ដាស់តឿន​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច ឲ្យ​យកចិត្តទុកដាក់ ក្នុងការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​ផ្សេងៗ ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំ​សាកល​នេះ​។



​សម្តេច ហ៊‌ុ​ន សែន ក៏បាន​ភ្ជាប់​តម្លៃ​សន្តិភាព​ចូលទៅក្នុង​សារ​ជូនពរ​នេះដែរ​។ នាយករដ្ឋមន្ត្រី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​មាន​សុខសន្តិភាព គឺ​យើង​កាន់តែ​មានឱកាស​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​ដោយ​គ្មាន​ការភ័យខ្លាច​»៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com