ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ដែលមាន​ហ្សែ​ន​ធាត់​ជ្រុល​នៅតែ​អាច​សម្រក​ទម្ងន់​បាន​
31, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា ការដែល​មាន​ហ្សែ​ន​ធាត់​ហើយ អ្នក​ក៏​មិនបាច់​ភ័យ​ថា​មិន​អាចមាន​រាង​ស្លី​ម​បានដែរ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​សមត្ថភាព​ស​ម្រកទ​ម្ង​ន់​ឡើយ​។ វា​គឺជា​ដំណឹង​ល្អ​មួយ​បានមកពី​ការស្រាវជ្រាវ​ដែល​និយាយថា អ្នក​ដែល​ឡើង​ទម្ងន់​លែងមាន​បញ្ហា​ទៀតហើយ ព្រោះ​ហ្សែ​ន​របស់​អ្នក​នៅតែ​អាច​សម្រក​ទម្ងន់​បាន​តាមរយៈ របប​អាហារ ការហាត់​ប្រាណ និង​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​។​



​ការប្រែប្រួល​របស់​ហ្សែ​ន FTO គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ហ្សែ​ន ៩៧ ដែលមាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មនុស្ស​យើង​ឱកាស​ទៅជា​ធាត់ ឬ​ធាត់​ជ្រុល​បាន​។ ការប្រែប្រួល​របស់ FTO ត្រូវបាន​គេ​បង្ហាញថា មាន​ទំនាក់ទំនង​យ៉ាងខ្លាំងបំផុត​ជាមួយនឹង​ការ​ធាត់​ជ្រុល​។ អ្នក​ដែលមាន​ហ្សែ​ន​ពីរ​ប្រភេទ​ដែល​ទាក់ទង​នឹង​ទម្ងន់​ជា​មធ្យម ៣​គីឡូក្រាម​ឡើងទៅ និង​មា​នឱកាស​រហូតដល់ ១,៧​ដង​ឡើងទៅ​ឯណោះ​ក្នុងការ​ធាត់​ជ្រុល​។​

​ការសិក្សា​នេះ​មានការ​ចូលរួម​ដោយ​មនុស្ស​ប្រមាណ ៩៦៦៣ ដែល​មកពី​ការសិក្សា​ផ្សេងៗ​ពីគ្នា​ចំនួន ៨ ហើយក៏​ស្ថិតក្នុង​កម្មវិធី​សម្រក​ទម្ងន់​ដោយមាន​ការ​ផ្សំ​ចូលគ្នា​ទាំង​របប​អាហារ ហាត់ប្រាណ ការប្រើ​ថ្នាំ និង​ការព្យាបាល​ដោយ​ផ្លាស់ប្តូរ​អាកប្បកិរិយា​។​

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​របៀប​ដែល​មនុស្ស​ធាត់​ជ្រុល​ត្រូវបាន​ជម្រុញ​ដោយ​ហ្សែ​ន FTO ទាំង​មានការ​ព្យាបាល និង​គ្រប់គ្រង នៅពេល​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​គ្មាន​ហ្សែ​ន​នេះ​ក្នុង​ខ្លួន​។ ពួកគេ​ក៏បាន​ពិនិត្យ​ទៀតថា តើ​អញ​នក​ដែលមាន​ការប្រែប្រួល​ហ្សែ​ន​មានការ​ឆ្លើយតប​ល្អ​យ៉ាងណា​ចំព​៖​ការព្យាបាល​ដោយ​ការ​សម្រក​ទម្ងន់​មួយ​ប្រភេទ​។​

​ពួកគេ​បាន​សន្និដ្ឋាន​ឃើញថា ខណៈពេលដែល​ហ្សែ​ន FTO ទំនងជា​ធ្វើ​ឲ្យ​មនុស្ស​ងាយ​នឹង​ធាត់​ក៏ដោយ តែ​វា​មិន​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុងការ​សម្រក​ទម្ងន់​តា​មរយៈ​របប​អាហារ និង​ការហាត់​ប្រាណ ឬ​របៀប​ព្យាបាល​ផ្សេងៗ​ទៀតឡើយ​។ លើសពីនេះទៅទៀត មិនមាន​វិធី​ព្យាបាល​ណាមួយ​ល្អ​ជាង​ណាមួយ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com