ពីនេះ ពីនោះ
ត្រៀមទាំងអស់ដើម្បីឈានឆ្ពោះទៅកាន់ប្រាក់ចំណូលប្រចាំឆ្នាំ៣ពាន់ដុល្លារ!
×
បទ គោព័ទ្ធស្នឹង!
ជូនពរឆ្នាំថ្មីមានក្តីសុខ សុខសាន្តបានស្តុកកបកិច្ចការ
ការទាំងតូចធំជុំចេញផ្កា ផ្កាផ្លែផលាទ្រព្យគាប់ចិត្ត។
ចិត្តចងជួយជាតិកុំឃ្លាតឆ្ងាយ ឆ្ងាយជិតមិនណាយនៅតែស្និទ្ធ
ស្និទ្ធស្នេហ៍ថែជាតិឲ្យជាប់ស្អិត ស្អិតស្អាងកាយចិត្តលែងរុកកួន។
កួនគុំគួរទុកជារឿងចាស់ ចាស់ក្មេងចេះដាស់ដឹកនាំខ្លួន
ខ្លួនខ្លាំងតាំងទីឲ្យមាំមួន មួនមាំផ្ស៊ាំខ្លួនឲ្យទាន់គេ។
គេដើរទៅមុខលុកលើសលយ លយលឿនលែងស៊យមិនរង់រេ
រេរកវិធីឲ្យថ្កើងទ្វេ ទ្វេធ្វេសគ្មានទេគេខ្លាចក្រ។
ក្រក្រីក្រៀមក្រោះគ្រោះព្រោះយើង យើងច្រើនដើរពើងទ្រូងត្រេកអរ
អរនឹងធនធានមានតៗ តច្រើនតំណរប្រើលែងគ្រប់។
គ្រប់គ្នាដឹងច្បាស់គួរផ្លាស់កែ កែដើម្បីខ្មែរឲ្យខ្លាំងឌុប
ឌុបទាំងចំណូលចូលច្រកគ្រប់ គ្រប់គ្រោះគេខ្ទប់យើងរស់បាន។
បានថ្កើងគ្រួសារស្តារដល់ស្រុក ស្រុកមានទ្រព្យស្តុកខ្មែរថ្កើងថ្កាន
ថ្កានថ្កើងឡើងមានតាមចង់បាន បានជាក់មិនខានលើស ៣០០០៕
(ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបង្ហាញមហិច្ចិតាថា លោកចង់ឃើញពលរដ្ឋខ្មែរមាន ចំណូលរហូតដល់មិនតិចជាង៣ពាន់ដុល្លារក្នុងម្នាក់នៅមុនពេលលោកចូលនិវត្តន៍)
© រក្សាសិទ្ធិដោយ thmeythmey.com