ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈ​សម្រាប់​ការហាត់​ប្រាណ​ប្រហែលជា​ប៉ះពាល់​ដល់​សុខភាព​ធ្មេញ​
02, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា មាន​យុវវ័យ​ក្មេងៗ​កាន់តែច្រើន​កំពុង​តែមាន​បញ្ហា​ពុក​ធ្មេញ និង​ធាត់​ជ្រុល​ដោយសារតែ​ការ​ញ៉ាំ​ភេសជ្ជៈ​កីឡា​ដែលមាន​ជាតិ​ផ្អែម​ខ្ពស់​។ ការសិក្សា​មួយ​របស់ Welsh បាន​រកឃើញថា កម្រិត​ដ៏​ខ្ពស់​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​បែបនេះ​លើ​យុវវ័យ គឺ​មិនបាន​ដឹងថា វា​មាន​ជាតិ​ផ្អែម​ខ្ពស់​ឡើយ​។



​យុវវ័យ​ក្មេងៗ​ប្រមាណ ១៦០​នាក់​បាន​បំពេញ​នូវ​តារាង​សំណួរ​ដែល​រកឃើញថា ស្ទើរតែ ៩០​ភាគរយ​ហើយ​ពួកគេ​បាន​ញ៉ាំ​ភេសជ្ជៈ​កីឡា ហើយ​ក្នុងនោះ​មាន​ពាក់កណ្តាល​ដែល​ញ៉ាំ​ភេសជ្ជៈ​នេះ​យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយ​សប្តាហ៍​។

​ភេសជ្ជៈ​កីឡា​ភាគច្រើន​មាន​ទាំង​ជាតិ​ស្ករ និង​អាស៊ីត​ខ្ពស់ ដែល​វា​ទាំងពីរ​នេះ​ផ្សំ​ចូលគ្នា​គឺ​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្ទៃ​របស់​ធ្មេញ​និង​បង្ក​ជាការ​ពុក​ធ្មេញ​បាន​។ ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ក៏​ច្រើន​តែមាន​ជាតិ​ស្ករ​ខ្ពស់​ដែរ​ទោះបីជា​គ្មាន​កាឡូរី​ក៏ដោយ ដូច្នេះ​វា​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់ និង​ធាត់​ជ្រុល​នៅ​ថ្ងៃក្រោយ​បាន​។

​ខណៈពេលដែល​ភេសជ្ជៈ​កីឡា​ម្តងម្កាល​អាច​ស័ក្តិសម​នឹង​យុវវ័យ​ស្រួលបួល​វិញ​ពី​ការរត់​កីឡា ឬ​លេង​បាល់​ក៏ដោយ តែ​វា​មិនមែនជា​គំនិតល្អ​ដែល​ត្រូវ​ជ្រើសរើស​វា​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com