ជាតិ
រថយន្ត
វីដេអូ
ចង្កូត​ឡាន​-​កង់​ស៊ីក្លូ​-​ច្រវាក់​ម៉ូតូ​...​ត្រូវបាន​លោក សុភា​រះ ច្នៃ​ជា​យានជំនិះ​មួយ​ប្លែក​
01, Jan 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឯម សុភា​រះ ជា​អ្នក​ដឹកទំនិញ​នៅ​ម្ដុំ​គីឡូម៉ែត្រ​លេខ​៩ រាជធានី​ភ្នំពេញ​។ ជា​អតីត​ជាងផ្សារដែក លោក សុភា​រះ បាន​ឆ្លៀត​ពេលទំនេរ​ច្នៃ​យានជំនិះ​ដ៏​ប្លែក​ពី​គេ​មួយ ដែលមាន​គ្រឿង​បង្គុំ​របស់​រថយន្ត ម៉ូតូ រ៉ឺម៉ក ស៊ីក្លូ និង​កង់​បញ្ចូល​គ្នា ដោយ​ចំណាយ​ថវិកា​ជិត​១​ពាន់​ដុល្លារ​។ យានជំនិះ​នេះ​មាន​រូបរាង និង​ទំហំ​ស្រដៀង​រ៉ឺម៉ក ប៉ុន្តែ​ប្រើ​ចង្កូតរថយន្ត កង់​ស៊ីក្លូ ច្រវាក់​ម៉ូតូ ឈ្នាន់​ធាក់​ជា​ឈ្នាន់​កង់ មាន​បំពាក់​អំពូល​សូ​ឡា​សម្រាប់​បំភ្លឺ​ផ្លូវ​នៅពេល​យប់ ភ្លើង​ស៊ី​ញូ និង​កញ្ចក់​ឆ្វេង​ស្ដាំ និង​មាន​កន្លែង​សម្រាប់តែ​កុង​ម្នាក់ និង​អ្នក​ធាក់​៣​នាក់ ព្រមទាំង​កន្លែង​ដាក់​អីវ៉ាន់​នៅ​ផ្នែក​ខាងក្រោយ​។



​លោក សុភា​រះ បានដាក់​ឈ្មោះ​យាន​ចម្លែក​នេះ​ថា «​កង់​ខ្មែរ​ថែ​សុខភាព​» ព្រោះ​លោក​ចង់​បញ្ជាក់ថា​កង់​នេះ​ច្នៃ​ដោយ​កូន​ខ្មែរ និង​បាន​ចូលរួម​បន្ថយ​ការបំពុល​បរិស្ថាន​។ កន្លងមក លោក សុភា​រះ ក៏​ធ្លាប់បាន​ច្នៃ​រ៉ឺម៉ក​មួយគ្រឿង សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផងដែរ​។ ដោយឡែក​សម្រាប់​កង់​នេះ តាម​លោក ភា​រះ ត្រូវ​លាបថ្នាំ​ឲ្យ​ថ្មី និង​ដាក់​ដំបូល​ទៀត​។ បន្ទាប់ពី​រួចរាល់ លោក​នឹង​ដាក់លក់ កង់ ដែល​អាច​ជិះ​ដើម្បី​ហាត់ប្រាណ​ជា​គ្រួសារ ឬ​សម្រាប់​ជិះ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​៕

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖







(​លោកអ្នក​អាចទាក់ទង លោក ឯម សុភា​រះ តាម​លេខ​ទូរ​សព្ទ ០៨១៩២០ ៧៧០)


Tag:
 ឯម សុភា​រះ​
 ​ កង់​
© រក្សាសិទ្ធិដោយ thmeythmey.com