២០១៧៖ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ជិត​១៨០០​នាក់​នៅ​កម្ពុជា​
ជាតិ
សុវត្តិភាព ចរាចរណ៍
២០១៧៖ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ជិត​១៨០០​នាក់​នៅ​កម្ពុជា​
01, Jan 2018 , 6:54 pm        
រូបភាព
យ៉ាងហោចណាស់​មនុស្ស​ចំនួន​១,៧៨០​នាក់​បាន​ស្លាប់ និង​រងរបួស​ចំនួន​១,០៦៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​១,៧៨០​នាក់ បាន​កើនឡើង​ចំនួន​៦៣​នាក់ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦​។ ចំណែក​អ្នករបួស​មាន​ចំនួន​៥,៥៣៩​នាក់ ធ្លាក់ចុះ​១,០៦៨​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ខណៈដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៣,៥៣១​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ធ្លាក់ចុះ​១៦៩​ករណី​។ នេះ​បើតាម​របាយការណ៍​រប​ស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

បើ​យោងតាម​របាយការណ៍​ដ​ដែល​បាន​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាងគេ គឺ​រហូតដល់ ៤៤៨​ករណី មាន​អ្នកស្លាប់​១៦៨​នាក់ និង​របួស​៦០០​នាក់​។ ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរណ៍​ច្រើន​បន្ទាប់ពី​រាជធានី​ភ្នំពេញ គឺ​ខេត្តបន្ទាយមានជ័យ ដែលមាន​ចំនួន ២០៧​ករណី មាន​អ្នកស្លាប់​១០៩​នាក់ និង​របួស​២៩៧​នាក់​។ ចំណែកឯ​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​តិចជាងគេ​គឺ​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ចំនួន​៥៧​ករណី មាន​អ្នកស្លាប់​ចំនួន​៤៥​នាក់ និង​របួស​ចំនួន​៩៨​នាក់​៕


Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 60284 [1] => 9,71 [2] => ២០១៧៖ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ជិត​១៨០០​នាក់​នៅ​កម្ពុជា​ [3] => content [4] => [5] => ចរាចរណ៍ [6] => 119 [7] => 0 [8] => )