ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​ញ៉ាំ​ទឹក​បែបណា ទើប​រក្សា​សម្រស់​បាន​?
02, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ញ៉ាំ​ទឹក​ដែល​អាចធ្វើ​ឲ្យ​អ្នក​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​គ្រប់ ដោយ​គួរតែ​ពិសារ​ក្នុង​ចន្លោះ​២០០០​មី​លី​លីត្រ ដល់​២៥០០​មី​លី​លីត្រ​។ ការ​ញ៉ាំ​ទឹក​ក្នុង​ចន្លោះ​នេះ នឹងធ្វើ​ឲ្យ​រាងកាយ​អ្នក​អាច​បញ្ចេញ​កាកសំណល់​ចេញមកក្រៅ​អស់​។ ដូចនេះ សម្រស់​អ្នកនឹង​ស្អាត​ជានិច្ច​។​

2.    ក្រោយ​ពេលដែល​អ្នក​ក្រោក​ពី​គេង​នៅពេល​ព្រឹក អ្នក​អាច​ញ៉ាំ​ទឹក​ចំនួន​មួយ​កែវ ឬ​ទឹក​ដែល​ឆុង​ជាមួយ​ទឹកឃ្មុំ​ក៏បាន​ដែរ​។ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​ទឹក​បែបនេះ​ក្នុង​រយៈពេល​យូរ វា​នឹង​រក្សា​សម្រស់​អ្នក​បាន​យ៉ាង​ល្អ​។​

3.    មុន​បាយ​ចំនួន​កន្លះ​ម៉ោង អ្នក​អាច​ពិសារ​ទឹក​ចំនួន​មួយ​កែវ នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នកដំណើរ​ការល្អ​។​

4.    អ្នក​អាច​ឆុងតែ​បៃតង​ញ៉ាំ​នៅ​ម៉ោង​២​ទៅ​៣​រសៀល ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​ស្មារតី​បំពេញការងារ​បាន​យ៉ាង​ល្អ​។

5.    នៅមុន​ហាត់ប្រាណ អំឡុងពេល​ហាត់ប្រាណ និង​ក្រោយពេល​ហាត់ប្រាណ អ្នក​គួរតែ​ញ៉ាំ​ទឹក ទើប​អាច​រក្សា​រូបរាង​របស់​អ្នក​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com