ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ របប​អាហារ និង​របៀប​រស់នៅ​រប​ស់​ឪពុក​អាចធ្វើ​ឲ្យ​កូន​កើតមក​ខូច​អវៈយវៈ​បាន​
02, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ Daily Mail បាន​ឲ្យ​ដឹងថា បុរស​ដែល​កំពុងតែ​ស្ថិតក្នុង​ការដាក់​បម្រាម​នោះ​គឺ ពួកគេ​ក្លាយជា​ឪពុក​គេ​នៅ​អាយុ ៤០​ឆ្នាំ ឬក៏​បុរស​វ័យ​ប៉ុណ្ណេះ មានការ​ប្រឈម​កាន់តែ​ខ្ពស់​ក្នុងការ​មានកូន​ដែល​កើតមាន​ជំងឺ​ធ្ងន់ធ្ងរ​។ រឿងនេះ​កើតឡើង​ក្រោយពី​ការ​រំលឹក​ឡើងវិញ​ថ្មី​មួយ​ដែល​ពិនិត្យ​ទៅលើ​អំណះអំណាង​មួយចំនួន​អំពី​ឥទ្ធិពល​ឪពុក​ទៅលើ​ការ​ប្រឈម​នឹង​ជំងឺ​លើ​កូន​របស់ខ្លួន​។



​ការ​រំលឹក​ឡើងវិញ​នេះ​បានធ្វើ​ការពិភាក្សា​ទៅលើ​ការរកឃើញ​ជាច្រើន​កាលពី​ពេលមុនៗ ដោយ​ក្នុងនោះ​មាន​ទាំង​សេចក្តីរាយការណ៍​មួយចំនួន​និយាយថា ក្មេង​ដែល​កើត​ពី​ឪពុកម្តាយ​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ Autism Spectrum Disorder ព្រមទាំង​មាន​ភាព​ស្ត្រេ​ស ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត ដែលជា​ហេតុ​អាចធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ដល់​លក្ខណៈ​ជំងឺ​របស់​កូន​។ ប៉ុន្តែ​វា​គឺជា​គំនិត​ដ៏​តូច​មួយ​ប៉ុណ្ណោះ​។ យើង​មិនបាន​ដឹងថា តើ​អ្នកស្រាវជ្រាវ​ធ្វើការ​ជ្រើសរើស​អំណះអំណាង​បែប​ណាស់ ហើយ​វា​ទំនងជា​មិនមាន​អ្វី​ជាប់ទាក់ទង​នឹង​ការស្រាវជ្រាវ​ទាំងអស់​ផង​ក៏​មិនដឹង​។

​ការ​រំលឹក​ឡើងវិញ​នេះ​មិនគួរណា​ចាត់ទុកជា​អំណះអំណាង​ដ៏​រឹងមាំ​ដែលមាន​រឿង​មួយ​និយាយថា ម៉ោង​ជីវសាស្ត្រ​របស់​បុរស (Male Biological Clock) ហើយ​ឪពុក​កំពុងតែ​ធ្វើ​ឲ្យ​កូន​មានការ​ប្រឈមមុខ​ដោយសារតែ​ពួកគេ​ក្រ​យក​កូន​ពេក​ឡើយ​។

​ទោះបីជា​យ៉ាងណាក៏ដោយ បុរស​ដែល​កំពុងតែ​ព្យាយាម​មក​កូន​គួរតែ​ចៀសវាង​ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ និង​ញ៉ាំ​អាហារ​ដែល​មិន​ផ្តល់​សុខភាព​។ វា​ប្រហែលជា​មិនអាច​បង្កើន​សុខភាព​របស់​មេជី​វិត​ឈ្មោល​បានទេ ប៉ុន្តែ​វា​ពិតជា​នឹង​ពង្រឹង​ដល់​សុខភាព​អ្នក​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com