ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​គេង​មមើរ​ដើរ​ជា​រឿង​មិនល្អ​មែន​ទេ​?
03, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា យើង​កំពុងតែ​ប្រឈមមុខ​នឹង​វិបត្តិ​នៃ​ការ​គេង ដោយសារតែ​យើង​មិនបាន​គេង​គ្រប់គ្រាន់​។ ការដាក់​បម្រាម​មួយ​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នក​ស្រាវ​ជ្រា​មួយក្រុម​បាន​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​មួយ​ឈ្មោះថា Entrain ដើម្បី​តាមដាន​របៀប​នៃ​ការ​គេង​របស់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។ ការរកឃើញ​នេះ​បានបញ្ជាក់ កាលណា​មនុស្ស​អាយុ​កាន់តែច្រើន ពួកគេ​ទំនងជា​ងាយ​នឹង​ឆាប់​គេង និង​ក្រ​ភ្ញាក់ ហើយ​ស្ត្រី​ក៏​ទំនងជា​គេង​ច្រើនជាង​បុរស​ដែរ​។



​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា ពេលវេលា​នៃ​ព្រះអាទិត្យ​រះ និង​លិច​ពិត​ជាមាន​ឥទ្ធិពល​ទៅលើ​ការ​គេង តែ​មិន​ច្រើនជាង​អ្វីដែល​អ្នក​គិត​នោះទេ​។ នៅលើ​លោក​នេះ មានការ​ប្រែប្រួល​ច្រើនណាស់​ទាក់ទង​នឹង​ពេលវេលា​ចូល​គេង​របស់​មនុស្ស ហើយ​អ្នកស្រាវជ្រាវ​បាន​ជឿជាក់ថា រឿងនេះ​ក៏​ជាប់ទាក់ទង​នឹង​កត្តា​សង្គម​រស់នៅ​ដែរ​។

​អ្នកស្រាវជ្រាវ​បានដាក់​បម្រាម​ទៅលើ​វិបត្តិ​នៃ​ការ​គេង​ទូទាំង​ពិភពលោក​នេះ ប៉ុន្តែ​វា​ពិបាក​នឹង​វាយតម្លៃ​ឲ្យ​ច្បាស់​ថា​អ្វី​ទៅជា​ឥទ្ធិពល​ដែល​នាំ​ឲ្យ​មានការ​ដាក់​បម្រាម​នេះ​ណាស់​។ អ្វី​ដែលជា​ចំណុច​រ៉ាំ​ង​ស្ទះ​ធំ​នោះ​គឺថា ការស្រាវជ្រាវ​នេះ​មិនអាច​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​បែប​សន្និដ្ឋាន​អ្វី​ទាំងអស់​។ វា​អាចជា​កត្តា​ច្រើន​ដូចជា ឧបករណ៍​បច្ចេកទេស រំខាន​ដល់​ការ​គេង ប៉ុន្តែ​យើង​មិនអាច​និយាយ​អ្វី​ទាំងអស់​អំពី​អ្វី​ដែលជា​មូលដ្ឋាន​នៃ​ការស្រាវជ្រាវ​នេះឡើយ​។

​សញ្ញា​ដែល​អ្នក​ប្រហែលជា​មិនអាច​គេង​បាន​គ្រប់គ្រាន់​នោះ​គឺថា ឆេវឆាវ និង​មាន​បញ្ហា​ច្រើន​ក្នុងការ​ផ្ចង់អារម្មណ៍ និង​ការចងចាំ​។ ការដែល​គេង​មិនបាន​គ្រប់គ្រាន់​ជាប់​រហូត​អាចធ្វើ​ឲ្យ​អ្នក​ងាយ​នឹងមាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ និង​ជំងឺ​រ៉ាំរ៉ៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com