ពីនេះ ពីនោះ
«​រយៈ​»​និង​«​រយះ​»​ខុសគ្នា​ដូចម្តេច​?
07, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​រយៈ​»​សំដៅលើ សន្ទុះ​,​ល្បឿន​,​ដំណើរ​រួសរាន់​, ឆាប់រហ័ស​។ ចំណែកឯ​ពាក្យ «​រយះ​» សំដៅលើ រហែក​ញែក​ចេញ​ដូច​គេ​ចាប់​យះ​។



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​រយៈ​»​ជា​សំស្ក្រឹត និង​បាលី​លាយ​គ្នា មានន័យថា សន្ទុះ​,​ល្បឿន​,​ដំណើរ​រួសរាន់​, ឆាប់រហ័ស​។  ឧទាហរណ៍​៖ រយៈកាល​,​រយៈផ្លូវ​, រយៈវេលា​, រយៈពេល​។

​ចំណែកឯ​ពាក្យ «​រយះ​»​មានន័យថា បែក​រហែក​ញែក​ចេញ​ដូច​គេ​ចាប់​យះ​។ ឧទាហរណ៍​៖ សើច​រយះ​មាត់​, មែកឈើ​រយះ​, រយះ​សំពត់ ជាដើម​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com