ពីនេះ ពីនោះ
«​អាការ​»​និង​«​អាកា​រៈ​»​និង​«​អាកា​រះ​»​ពាក្យ​ណា​ត្រឹមត្រូវ​?
08, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សង្កេតឃើញ​មនុស្ស​ទូទៅ​និយម​ប្រើប្រាស់​ពាក្យ​ខុសពី​វចនានុក្រម​ខ្មែរ ដោយសារតែ​សាធារណជន​ខ្លះ​មិនបាន​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ពាក្យ​«​អាការ​»​និង​«​អាកា​រៈ​»​និង​«​អាកា​រះ​»​តើ​គួរតែ​ប្រើប្រាស់​ពាក្យ​មួយណា​ទើប​ត្រឹមត្រូវ​ជាង​?



​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ​«​អាការ​» ដែល​មានន័យថា គ្រឿង​សម្គាល់​, លក្ខណៈ​សម្គាល់​ជា​គ្រឿង​សង្កេត រូបរាង​, ទ្រង់ទ្រាយ​, ភិនភេទ​, ភិនភាគ​, វិធី​, បែបបទ​, បែប​ភាព​, លំនាំ​, ទំនង​, ឫកពា​, កិរិយា​,​សភាព​, គុណសម្បត្តិ​។ ឧទាហរណ៍​៖ អាការរោគ​, ចេញ​អាការ​ឲ្យ​ដឹងថា​ល្អ ឬ​អាក្រក់​៕
 



Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com