លោក ផល្លា ដាំ ត្រសក់ផ្អែម ចិញ្ចឹម​កូន​៧​នាក់​ឱ្យ​រៀន​ចប់​«​បរិញ្ញាបត្រ​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ផល្លា ដាំ ត្រសក់ផ្អែម ចិញ្ចឹម​កូន​៧​នាក់​ឱ្យ​រៀន​ចប់​«​បរិញ្ញាបត្រ​»
04, Jan 2018 , 3:30 pm        
រូបភាព
ចំណូល​ពី​ការដាំ​ត្រសក់ផ្អែម​ប្រមាណ ២៥០០​ដុល្លារ ក្នុង​មួយ​រដូវ​ដែលមាន​រយៈពេល​២​ខែ បានអនុញ្ញាត​ឱ្យ​គ្រួសារ​លោក លាង ផល្លា ចិញ្ចឹម​កូន​ទាំង​៧​នាក់ បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។ «​ត្រូវតែ​ខំ​ទោះបី​លំបាក​យ៉ាងណា ក៏ត្រូវ​ឱ្យ​កូន​រៀន​ឱ្យ​ចប់​គោលដៅ (​ចប់​បរិញ្ញាបត្រ​) នេះ​ជា​ក្តី​ប៉ងប្រាថ្នា​របស់​ប្តី​ប្រពន្ធ​ខ្ញុំ​» នេះ​ជា​ឆន្ទៈ​របស់​កសិករ ផល្លា ដែល​ផ្ចិតផ្ចង់​ក្នុង​ការដាំ​ដំណាំ​ត្រសក់ផ្អែម​លើ​ទំហំ​ដី​ជាង ៤០​ម៉ែត្រការ៉េ ដោយមាន​ត្រសក់ផ្អែម​ប្រមាណ ៤​ពាន់​ដើម ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​។​



ចំណូល​ពី​ការដាំ​ត្រសក់ផ្អែម​របស់​គ្រួសារ​លោក ផល្លា ដែល​រស់នៅ​ក្នុងភូមិ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លៀត​ពី​ការធ្វើ​ស្រែ​នោះ គឺ​ត្រូវ​ចំណាយ​ទាំងស្រុង​ទៅលើ​ការផ្គត់ផ្គង់​ការសិក្សា​របស់​កូន​ទាំង​៧​នាក់​៕​

ដើម្បី​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់​សូម​ទស្សនា​កិច្ច​សម្ភាស​របស់​កញ្ញា ថា​ន រស្មី និង​លោក​លាង ផល្លា ដូចតទៅ​៖




© រក្សាសិទ្ធិដោយ thmeythmey.com