ពីនេះ ពីនោះ
«​នៅ​»​និង​«​នូវ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
09, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅមាន​សាធារណជន​មួយចំនួន សរសេរ​ពាក្យ​ទាំងនេះ ដោយ​មិនដឹងថា ពាក្យ​ណា​សម្រាប់​ប្រើ​ក្នុងន័យ​ណា​ឡើយ​។ «​នៅ​»​ជា​កិរិយាសព្ទ ប្រែ​មក​ថា ស្ថិត​, ឋិត​។ ចំណែក «​នូវ​»​ប្រែ​មក​ថា ជា​ដំណើរ​សម្រេច​ប្រាប់​ពី​អំពើ​ដែល​គេ​ត្រូវធ្វើ​។



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​នៅ​»​ជា​កិរិយាសព្ទ មានន័យថា ស្ថិត​, ឋិត​, ។ ឧទាហរណ៍​៖ នៅឯណា​? នៅផ្ទះ​, នៅក្នុង​បន្ទប់​ការិយាល័យ​, នៅ​មាត់សមុទ្រ ជាដើម​។

«​នៅ​»​ជា​កិរិយា​វិសេស មានន័យថា ដែល​មិនទាន់​, ដែលមាន​ទៀត​។ ឧទាហរណ៍​៖ អស់ហើយ​ឬ​នៅ​? នៅ​! នៅឡើយ​,​នៅទេ​។

​ចំណែកឯ «​នូវ​»​មានន័យថា ជា​ដំណើរ​ប្រាប់​ពី​សេចក្តីសម្រេច​ដែល​គេ​ត្រូវធ្វើ​។ ឧទាហរណ៍​៖ បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ ដោយ​វាចា ចិត្ត នឹង​ទទួលបាន​នូវ​ផល​ល្អ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com