ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឪពុក​ដែល​បាក់​ទឹកចិត្ត​ទំនងជា​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​
05, Jan 2018 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រឹម​ធ្វើជា​ឪពុក​គេ​ហើយ​តែ​បាក់​ទឹកចិត្ត​ទំនងជា​ជាប់ទាក់ទង​នឹង​ការធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របស់​ប្រពន្ធ​កើត​មិន​គ្រប់​ខែ​។ ការសិក្សា​របស់ Swedish បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ឪពុក​ដែល​បាក់​ទឹកចិត្ត​កើតឡើង​ដំបូង និង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​។



​ការសិក្សា​ដែល​ពិនិត្យ​ទៅលើ​កូន​ដែល​រួច​ប្រមាណ ៣៦៦៤៩៩​នាក់ ហើយ​ក៏បាន​បញ្ជាក់ថា ស្ត្រី​ដែលមាន​ការបាក់​ទឹកចិត្ត​មុនពេល ឬ​ក្នុងពេល​មាន​ផ្ទៃពោះ ទំនងជា​ងាយ​នឹងធ្វើ​ឲ្យ​សម្រាលកូន​មិន​គ្រប់​ខែ​ណាស់​។ យ៉ាងណាមិញ ហេតុផល​សម្រាប់​ទំនាក់​ទំនង​ជាម​យ​យ​នឹង​ការបាក់​ទឹកចិត្ត​នេះ​មិន​ច្បាស់លាស់​ឡើយ​។ ទ្រឹស្តី​មួយ​ទៅលើ​ទំនាក់ទំនង​រវាង​ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​ការបាក់​ទឹកចិត្ត​លើ​ស្ត្រី​គឺថា វា​ប្រហែលជា​បង្កឡើង​ដោយសារតែ​ការព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ជាង​ជំងឺ​។​

​ដូច្នេះ រាល់​ឥទ្ធិពល​ទាំងឡាយ​របស់​បុរស​ដែល​កំពុង​តែមាន​ការបា​ក់​ទឹកចិត្ត ការស្រាវជ្រាវ​និយាយថា វា​ប្រហែលជា​មានរឿង​ច្រើន​ដែល​ត្រូវធ្វើ​ជាមួយនឹង​ឥទ្ធិពល​នៃ​ភាព​តានតឹង ដែល​កើត​ឡើងលើ​ប្តី​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ អ្នកស្រាវជ្រាវ​ក៏បាន​និយាយទៀតថា ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​មាន​ឥទ្ធិពល​មួយ​ទៅលើ​មេជី​វិត​ឈ្មោល​ដែរ ប៉ុន្តែ​វា​ដូចជា​មិន​ទំនង​សោះ​។

​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹងមាន​ភាព​ស្ត្រេ​ស​ច្រើន​ចំពោះ​ដៃគូ​ទាំងពីរ​នាក់ ដូច្នេះ​អ្នក​មិនគួរណា​មាន​អារម្មណ៍​ថា​មាន​កំហុស​ឬ​អៀនខ្មាស់​ឡើយ​បើសិនជា​អ្នក​ពិតជា​ធ្លាប់មាន​អាកា​រៈបាក់​ទឹកចិត្ត​ក្នុង​ពេលនេះ​មែន​។ អ្វីដែល​សំខាន់​នោះ​គឺថា អ្នក​ត្រូវតែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com