ពីនេះ ពីនោះ
តើ «​ប្លង់តុង​» និង «​ប្លង់តុង​សត្វ​» មានន័យ​ដូចម្ដេច​?
06, Jan 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ពាក្យ  «​ប្លង់តុង​» និង «​ប្លង់តុង​សត្វ​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


​ពាក្យ «​ប្លង់តុង​» (Plankton) ជា​មីក្រូ​សារពាង្គកាយ​ដែល​រស់នៅក្នុង​ស្រទាប់​លើ​នៃ​ប្រព័ន្ធ​ទឹក ហើយ​មិន​អាចធ្វើ​ចលនា​បញ្ច្រាស​ចរន្តទឹក​បានទេ​។ 
 
​រីឯ​ពាក្យ «​ប្លង់តុង​សត្វ​» (Zooplankton)  ប្លង់តុង​ក្នុង​ទម្រង់​ជាស​ត្វ​ដែល​ស៊ី​ប្លង់តុង​រុក្ខជាតិ​ឬ​ប្លង់តុង​សត្វ​ដទៃទៀត​ជា​អាហារ​។ 
 
​ដកស្រង់​ពី សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com