ពីនេះ ពីនោះ
ប្រេង​ស្រូល​ក្រហម សម្រាប់​ព្យាបាល​ជំងឺ ស​ធ្លាក់​ឆ្អឹង និង​ឈឺពោះ
06, Jan 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ស្រូល​ក្រហម​មាន​ដុះ​នៅ​ប្រទេស​កម្ពុជា ស្រូល​ក្រហម​ដុះ​ផ្គុំ​គ្នា លាយ​ជាមួយ​ស្រួល​ស លើ​ភ្នំ បូកគោ និង​នៅ​ជុំវិញ​ឆកសមុទ្រ​កំពង់សោម​។

 
​ស្រូល​ក្រហម​នេះ​មាន​មុខងារ​ដ៏​សំខាន់ ដូចជា​ប្រេង​ស្រូល​ក្រហម មាន​ក្ខិ​ន​ក្រអូប មាន​ពណ៌​លឿង​លាយ​បៃតង គេ​ប្រើ​សម្រាប់ធ្វើ​ធូប និង​ធ្វើ​ឱសថ​ព្យាបាល​ជំងឺ ស​ធ្លាក់​ឆ្អឹង ឈឺពោះ​ជាដើម​។ 
 
​ចំណែក​ឈើ​ស្រូល​ក្រហម គឺមាន​ពណ៌​ក្រហម ប្រើការ​បាន​ច្រើន​មុខ ដូចជា​ធ្វើ​ដងក្តោង ធ្វើ​ទូក កប៉ាល់ នឹង​សម្រាប់​ឆ្លាក់​វត្ថុ​ផ្សេងៗ​ជាដើម​។ មែក​តូច​ខ្មែរលើ​សម្រាប់​ដុត​បំភ្លឺ​ពេលយប់​ងងឹត​ផងដែរ​។  
 
​ស្រូល​ក្រហម ជា​ព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់​ដល់ ៤០ ម៉ែត្រ មាន​ទ្រង់ទ្រាយ រាង​សាជី​ជ្រុង មែក​ត្រង់​ទៅលើ កំពូល​ក្រឡូម ដុះ​ក្នុង​ព្រៃភ្នំ​ប្រទេស ជាច្រើន ដែល​នៅក្រោម​អនុភាព​ខ្យល់​រដូវ​ឥណ្ឌូចិន ប្រជុំ​កោះ​នៃ​ប្រទេស​ជ្វា ឥណ្ឌូនេស៊ី និង​កោះ Fidji៕ 
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

Tag:
 រុក្ខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com