ពីនេះ ពីនោះ
បំបាត់​ឈឺធ្មេញ ត្រ​ឡោ​ង​ដូង​ដុត​ឱ្យចេញ​ជ័រ អាច​ព្យាបាល​បាន
07, Jan 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
«​ដូង​» ជា​ឈ្មោះ​ព្រឹក្ស​ម្យ៉ាង ដែលមាន​សន្តាន ស្លា ត្នោត មាន​កំពស់ ២ ទៅ ៣ ម៉ែត្រ​។ ដូង​មាន​ច្រើន​ប្រភេទ មាន​ដូងភ្លើង ដូង​តុកកែ ដូង​ខ្លិះ ដូង​សម្ល​។​ល​។ ដូង​មាន​ប្រយោជន៍​ណាស់ ស្លឹក​របស់​វា​ធ្វើជា​ដំបូលផ្ទះ សង់រោង​ធ្វើបុណ្យ​។ ផ្កាដូង​ពេលខ្លះ​គេ​ប្រើ​បាច​ជំនួស ផ្កាស្លា​ក៏បាន ក្នុង​ពិធី​អាពាហ៍ពិពាហ៍​។

 
​ទឹកដូង​ជា​ភេ​ស​ជ្ជះ ល្អ​ណាស់ សាច់ដូង​ខ្ចី​គេ​បរិភោគ​ជាមួយ​ទឹក សាច់ដូង​ចាស់ ច្របាច់​យក​ខ្ទិះ​សម្រាប់​ស្ល ឬ​សម្រាប់​ធ្វើជា​បង្អែម​នានា ឬ​ចម្រាញ់​ធ្វើជា​ប្រេង​ផងដែរ​។ មិន​ត្រឹមតែ​សាច់ដូង​ប៉ុណ្ណោះ​ទេ សូម្បី ស្រកីដូង​គេ​តែង​យក​ធ្វើជា​អំបោស​។ ពេទ្យ​បុរាណ ប្រើ​ឬ​ស​ដូង​សម្រាប់​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺរាគ​មួល ហើយ​ត្រ​ឡោ​ង​ដូង​គេ​យកទៅ​ដុត​ឱ្យចេញ​ជ័រ ហើយ​ជ័រ​ប្រើ​សម្រាប់​លាប​ឱ្យ​បាត់​ឈឺធ្មេញ​។ 
 
​ដូង​នេះ មាន​ដើមកំណើត​ក្នុង​ទ្វីបអាស៊ី ដែល​គេ​ស្គាល់​ដូង​ជិត​១​ពាន់​ឆ្នាំ​ហើយ ដែល​មាននៅ​ប្រទេស​ចិន (​ក្នុង​កំណាព្យ​ចិន​មួយ គេ​តែងតែ​មានឈ្មោះ​ដូង កំណាព្យ​នេះ​សរសេរ​ជិត​២​ពាន់​ឆ្នាំ មុន​ព្រះ​យេស៊ូ​)៕ 
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 
 
 
 

Tag:
 ​រុក្ខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com