ពីនេះ ពីនោះ
ត្បិត និង​ដ្បិត មានន័យ​ខុសគ្នា​!
07, Jan 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​ពីរ​នេះ សរសេរ​ខុសគ្នា មានន័យ​ខុសគ្នា តែមាន​សូរ​សំនៀង​ស្រដៀង​គ្នា​។ ពាក្យ​ថា ត្បិត ច្រើន​ប្រើ​ក្នុងន័យ រឹតត្បិត​។ តែ​ពាក្យ​ថា ដ្បិត វិញ គេ​ច្រើន​ប្រើ​ក្នុងន័យ​ថា ព្រោះថា ឬ​ពីព្រោះថា ។ ដ្បិតថា ឬ​ព្រោះថា​។ ឧទាហរណ៍​ថា ស្អែក​ខ្ញុំ​ទៅ​ចូលរួម​ប្រជុំ​មិនកើត​ទេ ដ្បិត​ខ្ញុំ​មិនសូវ​ស្រួលខ្លួន​។ គេ​អាច​ប្រើ ដ្បិតតែ ស្មើនឹង ព្រោះតែ​៕


© រក្សាសិទ្ធិដោយ thmeythmey.com