ពីនេះ ពីនោះ
កុំ​ធ្វើ​ភ្លេច​បាន​អត់ ដើម្បី​ជីវិត​ខ្លួនឯង​?
07, Jan 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៦

-​ឆ្នាំ​ថ្មី​យើង​រំពឹង​ថ្មី​ ​ធ្វើ​អ្វី​បាន​ដូច​បំណង​
​ត្រូវ​ប្តូរ​ទង្វើ​កន្លង​ ​ប្អូន​បង​ធ្វើ​បានដែរ​ទេ​?


 
-​ដើម្បី​ជីវិត​ខ្លួនឯង​ ​កុំ​ក្លែង​ធ្វើ​ភ្លេច​គេច​រេ​
​រឿង​ហ្នឹង​ចាយ​មិន​ច្រើន​ទេ ស្រុក​គេ​ក៏​ធ្វើ​ដូចគ្នា​។​
 
-​ក្រ​មាន​កុំ​ហ៊ាន​ប្រមាថ​ ​សង្វាត​ធ្វើ​ពលរដ្ឋ​ជា​
​ចៀសផុត​ស្លុត​គ្រោះ​គ្រោះ​គ្រា​ ​នាំគ្នា​គោរព​ច្បាប់​ទៅ​។​
 
-​គ្រប់ពេល​ត្រូវធ្វើ​ដំណើរ​ ​ទោះ​ដើរ​ថ្ងៃ​ល្ងាច​យប់​ជ្រៅ​
​ចាប់​ច្បាប់​មក​ត្រាប់​ផង​ពៅ​ ​កុំ​នៅ​ធ្វើ​ពើ​មិនដឹង​។​
 
-​ពាក់មួក​ដាក់​ខ្សែក្រវាត់​ ​កុំ​បាត់​បង់ហើយ​បាន​ប្រឹង​
​ឈប់​បើក​បើសិន​ស្រវឹង​ ​កុំ​ខឹង​ពេល​ប៉ូលីស​ឃាត់​។​
 
-​គោរព​សញ្ញា​ភ្លើង​ផ្លូវ​ ​បើក​ត្រូវ​កាន់​ស្តាំ​ចាំ​ស្ទាត់​
​ធ្វើបាន​ថ្កាន​ទាំង​រាស្ត្រ​រដ្ឋ​ ​មុខមាត់​យើង​គ្រប់គ្នា​តើ​?
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com